Tour de France លើកទី ១០៣ នឹងចាប់ផ្តើមនៅថ្ងៃស្អែកនេះ

ការប្រកួប្រណាំងកង់ Tour de France ២០១៦ លើកទី ១០៣ នឹងចាប់ផ្តើមប្រកួតនៅថ្ងៃទី ២ កក្កដា ស្អែកនេះ ព្រមទាំងគ្រោងនឹងបញ្ចប់នៅថ្ងៃទី ២៤ កក្កដា ដោយកីឡាករទាំងអស់ត្រូវប្រកួតសរុបចម្ងាយផ្លូវ 3,535 km (2,197 mi)។

ការប្រកួតប្រណាំងកង់ដ៏ធំប្រចាំឆ្នាំនឹងចាប់ផ្តើមចេញដំណើរពី Mont-Sant-Michel។ នៅក្នុងដំណាក់កាលដំបូងនេះកីឡាករទាំងអស់នឹងប្រកួតនៅលើផ្លូវរាបដែលមានចម្ងាយផ្លូវសរុប ១៨៨ គីឡូម៉ែត្រផងដែរ។ កីឡាករទាំងអស់នឹងត្រូវធ្វើការប្រកួតនៅលើផ្លូវរាប ផ្លូវជម្រាល ផ្លូវភ្នំល្មម និងផ្លូវភ្នំខ្ពស់ផងដែរ ដោយការប្រកួតគ្រោងនឹងបញ្ចប់នៅថ្ងៃទី ២៤ នៅ Chantilly ទីក្រុងបារីស។ លោកអ្នកអាចមើលពីផែនទីដែលកីឡាករទាំងអស់ប្រកួតចាប់ពីចំណុចចាប់ផ្តើមរហូតដល់ចំណុចបញ្ចប់ ព្រមទាំងកាលវិភាគដេលមាននៅខាងក្រោមនេះ៕

35D1352100000578-3667596-image-a-20_1467288183811

Screen Shot 2016-06-30 at 9.18.51 PM

អត្ថបទ៖ រិទ្ធី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ