EPL: លោក Claude Puel ក្លាយជាអ្នកចាត់ការទូទៅថ្មីរបស់ក្លឹប Southampton

ក្លឹប Southampton បានតែងតែលោក Claude Puel សញ្ជាតិ បារាំង វួយ ៥៤ ឆ្នាំ ជាអ្នកចាត់ការទូទៅថ្មីសម្រាប់ត្រៀមរដូវកាល ២០១៦-២០១៧ ខាងមុខនេះ។

ក្រោយការចាកចេញរបស់អ្នកចាត់ការទូទៅសញ្ជាតិ ហូឡង់ លោក Ronald Koeman ទៅកាន់ក្លឹប Everton កាលពីថ្ងៃទី ១៤ មិថុនា កន្លងទៅ ពេលនេះក្លឹប Southampton បានបង្ហាញអ្នកចាត់ការទូទៅថ្មីរបស់ខ្លួនហើយ។

លោក Claude Puel ធ្លាប់លេងជាខ្សែបម្រើការពារឲ្យក្លឹប Monaco ចន្លោះឆ្នាំ ១៩៧៩ និង ១៩៩៦ ព្រមទាំងធ្លាប់គ្រប់គ្រងក្លឹបដូចជា Lille, Lyon និងពេលថ្មីៗនេះលោកក៏បានគ្រប់គ្រងក្លឹប Nice នៅលីកកំពូលបារាំងផងដែរ។

អ្នកចាត់ការទូទៅវ័យ ៥៤ ឆ្នាំរូបនេះបានយល់ព្រមនៅកុងត្រារយៈពេល ៣ ឆ្នាំជាមួយក្លឹប Southampton ដែលនឹងគ្រប់គ្រងក្រុមឈុតធំចាប់ពីថ្ងៃទី១ ខែកក្កដា ខាងមុខនេះក្រោយកីឡាករត្រលប់មកវិញ។

លោក Claude Puel នឹងត្រូវដឹកនាំក្លឹប Southampton ព្រមទាំងធ្វើការជាមួយលោក Eric Black ដែលទើបតែក្លាយជាអ្នកគ្រប់គ្រងឈុតធំ និងលោក Pascal Plancque ដែលមានតំណែងជាជំនួយការគ្រូបង្វឹងផងដែរ។ ចំណែកឯលោក Dave Watson បានទើបតែចុះកុងត្រាថ្មីជាមួយក្លឹបក្នុងនាមការបុគ្គលិករបស់ផ្នែកខាងក្នុងរបស់លោក Claude Puel ស្របពេលដែលលោក Sammy Lee បានសម្រេចចាកចេញពីក្លឹប។

លោក Claude Puel បានផ្លាស់មកដឹកនាំក្លឹបនៅ Premier League ក្រោយរដូវកាលមួយដ៏ជោគជ័យជាមួយក្លឹប Nice បន្ទាប់ពីបានជួយឲ្យក្លឹបនេះទទួលបានលេខ ៤ នៅក្នុងលីកកំពូលនៃប្រទែសបារាំង ឬ Ligue 1 កាលពីរដូវកាលមុន៕

35D28B8000000578-0-image-a-16_1467291969759

35D28B6700000578-3667969-image-a-24_1467292450602

35D28B3900000578-3667969-image-a-25_1467292453898

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Dailymail

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ