Thai League: លទ្ធផល និងតារាងពិន្ទុសរុបសប្តាហ៍ទី ១៩

ការប្រកួតពានរង្វាន់លីកកំពូលនៃប្រទេសថៃ Toyota Thai League សប្តាហ៍ទី ១៩ ត្រលប់មកវិញជាមួយនឹងការប្រកួតពាក់កណ្តាល់សប្តាហ៍ជាមួយនឹងការប្រកួត ៩ ប្រកួត។ សម្រាប់ការប្រកួតសប្តាហ៍នេះ គូរសំខាន់គឺជាការប្រកួតរវាងក្លឹប Suphanburi ជាមួយនឹងក្លឹប Chonburi ស្របពេលដែលក្លឹបដែលកំពុងឈនៅកំពូលតារាង SCG Muangthong United នឹងត្រូវជួបប្រកួតជាមួយក្លឹប Bangkok Glass ខណៈក្លឹប Bangkok United នឹងត្រូវទទួលក្លឹប Pattaya។

ក្រោយការប្រកួតនេះ ក្លឹប Muangthong United នៅតែបន្តការឈ្នះរបស់ខ្លួនក្រោយយកឈ្នះលើក្លឹប Bangkok Glass ក្នុងលទ្ធផល ២-១។ នៅក្នុងការប្រកួតនេះកីឡាករ Teerasil រកបានៅនាទីទី ២៣ នាំមុខឲ្យក្លឹប និងកីឡាករ Cleiton  រកបានគ្រាប់ទី ២ នៅនាទីទី ៦៣។ ក្លឹប Bangkok Glass រកបានមួយគ្រាប់វិញនៅនាទីទី ៩០+ ដោយកីឡាករ Areal ដោយបាល់ពិន័យ ១១ ម៉ែត្រ តែនៅតែមិនគ្រប់គ្រាន់ដើម្បីតាមស្មើក្លឹប Muangthong United វិញ។

ក្លឹប Suphanburi បានត្រឹមស្មើគ្នាជាមួយក្លឹប Chonburie  ក្នុងលទ្ធផល 0-០ ខណៈក្លឹបជើងឯករដូវកាល ២០១៥ Buriram United បានត្រឹមស្មើជាមួយក្លឹប Navy FC ០-០ ផងដែរ។ ដូចនេះក្រោយការប្រកួតសប្តាហ៍ទី ១៩ បានបញ្ចប់ក្លឹប Muangthong United នៅតែបន្តឈនៅកំពូលតារាងពិន្ទុសរុបដោយមាន ៥១ ពិន្ទុ ក្រោយប្រកួត ១៩ ប្រកួតផងដែរ។ ខាងក្រោមជាលទ្ធផល និងតារាងពិន្ទុសរុបសប្តាហ៍ទី ១៩៕

13501633_1603595203265441_7818297647949673848_n

13494979_1603595443265417_2371823064420516798_n

អត្ថបទ៖ រិទ្ធី

ប្រភព៖ Toyota Thai League

មតិយោបល់

Sponsor

អត្ថបទថ្មីៗ