កីឡាករ Hulk ផ្ទេរទៅក្លឹប Shanghai SIPG ក្នុងតម្លៃខ្ពស់ជាងគេនៅអាស៊ី

តារាឆ្នើមរបស់ក្លឹប Zenit St Petersburg កីឡាករ Hulk បានផ្ទេរទៅក្លឹប Shanghai SIPG ក្នុងតម្លៃខ្លួន៤៨ លានផោន ឬ ៦៤,៣៨លានដុល្លារ ដើម្បីលេងនៅ Chinese Super League។

ការផ្ទេរកីឡាករ Hulk មកលេងនៅលីកកំពូលនៃប្រទេសចិននេះបានបំបែកកំណត់ត្រាជាកីឡាករដែលមានតម្លៃថ្លៃបំផុតនៅទ្វីបអាស៊ីរ ដែលមានតម្លៃថ្លៃជាងកីឡាករ Alex Teixeira ដែលផ្ទេរពី Shakhtar Donetsk ទៅក្លឹប Jiangsu Suning ក្នុងតម្លៃ៣៨លានផោន ឬ ៥១ លានដុល្លារ កាលខែមករា កន្លងទៅ។

កីឡាករ វ័យ ២៩ ឆ្នាំដែលបានចុះកុងត្រាជាមួយក្លឹប រុស្សី នៅឆ្នាំ ២០១២ ក្នុងតម្លៃខ្លួន ៦០លានអឺរ៉ូ ក្រោយបានក្លឹបនៅអឺរ៉ូបជាច្រើនតាមប្រមាញ់ បានឲ្យបានដឹងថាបានយល់ព្រមសំណើរក្នុងការផ្ទេរទៅលេងនៅប្រទេសចិនហើយ ក្រោយរកបាន ៧៥ គ្រាប់ក្នុងការបង្ហាញខ្លួន ១៤៤ ដង របស់ខ្លួន។

ក្លឹប Guangzhou Evergrande ក៏បានទាក់ទងជាមួយអតីតកីឡាកររបស់ក្លឹប Porto នេះផងដែរ តែក្លឹបនៅសៀងហៃបានទទួលបានសិទិ្ធក្នុងកាទិញកីឡាករដែលបានបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិ ប្រ៊េលស៊ីល ៤៦ ដង ព្រមទាំងរកបានគ្រាប់បាល់ឲ្យក្រុមជម្រើសជាតិចុងក្រោយគឺនៅក្នុងការប្រកួតមិត្តភាពជាមួយប្រទេស អាម៉េរិគកាលពីខែ កញ្ញា ២០១៥ កន្លងទៅ។

គួរបញ្ជាក់ផងដែរថា កីឡាករ Hulk ទទួលបានកម្លាំងពលកម្ម ៥ លានអឺរ៉ូ ក្នុងមួយរដូវកាលនៅក្នុងក្លឹប Zenit ហើយឈ្នះជើងឯក Russian league នៅឆ្នាំ ២០១៥ និង Russian Cup រដូវកាលមុនផងដែរ៕

35C64A7C00000578-3665096-image-a-2_1467187576180

35C6483800000578-3665096-image-a-3_1467187586314

Hulk

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Dailymail

មតិយោបល់

Sponsor

អត្ថបទថ្មីៗ