EPL: កីឡាករ Zlatan Ibrahimovic នឹងចុះកុងត្រាជាមួយក្លឹប Manchester United ចុងសប្តាហ៍នេះ

កីឡាករ Zlatan Ibrahimovic នឹងបញ្ចប់ការចុះកុងត្រាជាមួយក្លឹបបិសាចក្រហម Manchester United រយៈពេលមួយឆ្នាំនៅចុងសប្ដាហ៍នេះ។

ខ្សែប្រយុទ្ធដ៏ឆ្នើម សញ្ចាតិ ស៊ុយអែត កីឡាករ Zlatan Ibrahimovic ដែលទើបតែចូលនិវត្តន៍ពីបាល់ទាត់ជម្រើសជាតិកាលពីពេលថ្មីៗនេះបានក្លាយជា free agent ក្រោយកុងត្រារបស់កីឡាកររូបនេះជាមួយក្លឹប Paris St Germain បានបញ្ចប់។ កីឡាករវ័យ ៣៤ ឆ្នាំរូបនេះនឹងធ្វើតេស្តសុខភាពជាមួយក្លឹបបិសាចក្រហម Manchester United នៅចុងសប្តាហ៍នេះ ហើយបើគ្មានអ្វីសំខាន់កើងឡើត កីឡាកររូបនេះនឹងចុះកុងត្រារយៈពេល ១ ឆ្នាំ ជាមួយក្លឹបព្រមទាំងអាចទទួលបានតម្លៃពលកម្ម £200,000 ក្នុងមួយសប្តាហ៍៕

Zlatan

Sweden-v-Belgium-Group-E-UEFA-Euro-2016

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC

មតិយោបល់

Sponsor

អត្ថបទថ្មីៗ