Hun Sen Cup:ទ័ពនិងស្វាយរៀងដឹកដៃគ្នាទៅវគ្គផ្តាច់ព្រ័ត្រ ខណៈក្រោននិងស៊ីម៉ាក់ប្រជែងគ្នាយកលេខ៣

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០១៦ ឬ Hun Sen Cup 2016 នឹងត្រូវឈានដល់វគ្គផ្តាច់ព្រ័ត្រនាល្ងាចថ្ងៃសោរ៍នេះហើយ បន្ទាប់ពីបានរកឃើញក្រុម២ ដែលត្រូវឡើងទៅប្រកួតដណ្តើមពានខណៈដែលក្រុម២ផ្សេងទៀតនឹងត្រូវប្រជែងគ្នាយកលេខ៣បន្តទៀត។

_MG_0808newwww

ឆ្លងកាត់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីម្សិលមិញនេះ ឃើញថា ក្រុមព្រះខ័នរាជស្វាយរៀងនឹងត្រូវលើកទៅវគ្គចុងក្រោយដើម្បីការពារតំណែងជើងឯកឆ្នាំចាស់របស់ខ្លួនក្រោយពីបានយកឈ្នះក្រុមភ្នំពេញក្រោនតាមរយៈគ្រាប់បាល់ប៉េណាល់ទីក្នងលទ្ធផល ៣-២ រួចមក ស្របពេលដែលក្រុមការពារជាតិ (ទ័ព) ក៏ទទួលបានសិទ្ធិឡើងទៅវគ្គផ្តាច់ព្រ័ត្រដែរបន្ទាប់ពីបានបំបាក់ក្រុមស៊ីម៉ាក់ ៣-០ នៅលើទីលានពហុកីឡដ្ឋានជាតិដែរនោះ។

13529221_488543814676483_5937004003805630770_n

សម្រាប់ក្រុមពីរផ្សេងទៀតគឺភ្នំពេញក្រោន និងស៊ីម៉ាក់ នឹងត្រូវប្រជែងគ្នាដើម្បីដណ្តើមចំណាត់ថ្នាក់លេខ៣ បន្តទៀត ដោយការប្រកួតនៃជំនួបផ្តាច់ព្រ័ត្រនេះនឹងត្រូវធ្វើឡើងនៅថ្ងៃសៅរ៍ ទី២ ខែកក្កដា  ខាងមុខនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក៕

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ