ក្ដៅៗ ក្រុមព្រះខ័នរាជស្វាយរៀងឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Hun Sen Cup ក្រោយឈ្នះក្រុម ៣-២ ដោយបាល់ប៉េណាល់ទី

ភ្នំពេញ៖ ពានរង្វាន់ Hun Sen Cup ឆ្នាំ២០១៦ បានរកឃើញ ១ក្រុមឡើងវគ្គផ្ដាច់ព្រ័ត្រហើយ គឺបានទៅក្រុមរះខ័នរាជស្វាយរៀង បន្ទាប់ពីយកឈ្នះក្រុមភ្នំពេញក្រោន ដោយបាល់ប៉េណាល់ទី ៣-២ ក្រោយប្រកួត ៩០នាទី និងម៉ោងបន្ថែម ១៥នាទី ២ដង ស្មើគ្នា ០-០ នៃជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ លើទីលានពហុកីឡដ្ឋានជាតិ ដែលទើបបញ្ចប់ការប្រកួតមុននេះបន្ដិច ។

ជាមួយនឹងការទទួលបានជ័យជម្នះនេះបានធ្វើឲ្យក្រុមព្រះខ័នរាជស្វាយរៀង ឡើងវគ្គផ្ដាច់ព្រ័ត្រ និងរង់ចាំអ៊ុតលទ្ធផលនៃការប្រកួតរវាងក្រុមក្រសួងការពារជាតិ និងមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា(ស៊ីម៉ាក់) ដែលនឹងប្រកួតនាពេលខាងមុខនេះ នៅលើទីលានពហុកីឡដ្ឋានជាតិនេះ ។បើក្រុមណាឈ្នះ នឹងត្រូវជួបក្រុមព្រះខ័នរាជស្វាយរៀងនៅវគ្គផ្ដាច់ព្រ័ត្រតែម្ដង ៕

_MG_5523
អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ