បុត្រីរជ្ជទាយាទថៃគ្រោងយាងចូលរួមព្រឹត្តិការណ៍ម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរលើកទី៣ នៅសៀមរាប

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតរត់ប្រណាំងម៉ារ៉ាតុងលើកទី៣ ដែលគ្រោងនឹងចាប់ផ្ដើមនាថ្ងៃទី៧ ខែសីហា ខាងមុខនោះគឺមានអ្នកចុះឈ្មោះចូលរួមប្រមាណជាង ១០០០នាក់ហើយ ដែលក្នុងនោះមានជនជាតិចិន និងខ្មែរ ច្រើនជាងគេ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីព្រឹត្តិការណ៍រត់ប្រណាំងចក្រភពអង្គរលើកទី៣ នៅទីស្នាក់ការ NOCC ថា៖ «យើងបានរៀបចំឲ្យមានការរត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនេះតាំងពីឆ្នាំ១៩៩៦ ហើយក្នុងរយៈពេលជិត ២០ឆ្នាំនេះ យើងបាននាំគ្នាធ្វើការងារនេះដោយលំបាក មិនទទួលបានប្រាក់កម្រៃអ្វីឡើយ តែក្នុងរយៈពេលនោះយើងបានប្រមូលថវិកាពីព្រឹត្តិការណ៍នេះ ជួយដល់អង្គការ និងមន្ទីរពេទ្យ ក្នុងន័យជាសប្បុរសបានជាច្រើនផងដែរ។ អ្វីដែលពិសេសសម្រាប់ ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរលើកទី៣នេះ គឺនឹងមានការចូលរួមពីបុត្ររបស់រាជទាយាទថៃដែលត្រូវឡើងសោយរាជ្យមកចូលរួមរត់ដែរ ។»

13565617_1222736324403842_1907842517_n

សូមបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍នេះក្រៅពីរត់ម៉ារ៉ាតុងដែលមានចម្ងាយ៤២,១៩៥គីឡូម៉ែត្រ ក៏មានរត់ពាក់កណ្ដាលម៉ារ៉ាតុង (២១គីឡូម៉ែត្រ) រត់១០គីឡូម៉ែត្រ និងរត់កម្សាន្ដជាលក្ខណៈគ្រួសារចម្ងាយ ៣គីឡូម៉ែត្រ។ ឯកឧត្តមបានបន្តថា៖ «ទោះបីចំនួនអ្នកចូលរួមមិនមានកំណើន ឬអាចថយចុះក៏ព្រឹត្តិការណ៍នេះមិនត្រូវទុកឲ្យស្លាប់នោះទេព្រោះវាបានក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំ និងជាប្រវត្តិសាស្ត្រមួយសម្រាប់កម្ពុជាទៅហើយ។»

Angkor-Marathon-photos-AM

គួររំលឹក កាលពីឆ្នាំទៅមានអ្នកចូលរួមរត់ក្នុងព្រឹត្តិការណ៍នេះជាង២.០០០នាក់សម្រាប់ឆ្នាំនេះគេរំពឹងទុកជាមុនហើយថានឹងមិនមានការកើនឡើងខ្ពស់ទេគឺអាចកើនត្រឹម១០ភាគរយប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏គណៈកម្មាធិការជាតិអូឡាំពិកម្ពុជានៅតែសន្យាថាថវិកាដែលបានពីព្រឹត្តិការណ៍នេះនឹងយកទៅជួយដល់មន្ទីរពេទ្យកុមារអង្គររហូត៕

imgl7886(1)

អត្ថបទ៖ ជីង ឡុង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ