ក្លឹបនៅ Thai League ចង់នាំយកខ្សែប្រយុទ្ធជម្រើសជាតិប៊ែលហ្សិក MARVIN OGUNJIMI ទៅលេងនៅថៃ

ក្លឹបជាច្រើននៅលីកកំពូលនៃប្រទេសថៃកំពុងតែចាប់អារម្មណ៍ក្នុងការចុះកុងត្រាជាមួយនឹងខ្សែប្រយុទ្ធក្រុមជម្រើសជាតិ សញ្ជាតិ ប៊ែលហ្សិក កីឡាករ Marvin Ogunjimi នេះតាមសំដីរបស់អ្នកតំណាងរបស់កីឡាកររូបនេះបាននិយាយ។

កីឡាករ Marvin Ogunjimi វ័យ ២៨ ឆ្នាំ ដែលជាខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិ ដែលលេងឲ្យក្លឹប Suwon Samsung Bluewings នៅកូរ៉េខាងត្បូងនោះ។ អ្នកតំណាងកីឡាកររូបនេះមានប្រាប់ខ្លួនកំពុងតែពិចារណាសំណើររបស់ក្លឹបនៅប្រទេសថៃដែលបានដាក់មកកីឡាកររូបនេះឲ្យផ្លាស់ទៅលេងនៅ Thai League។

“យើងកំពុងតែពិភាក្សាជាមួយក្លឹបនៅប្រទេសថៃ កីឡាកររូបនេះក៏ចាប់អារម្មណ៍ក្នុងការផ្លាស់ទៅលេងនៅប្រទេសថៃផងដែរ ប៉ុន្តែយើងនៅមានពេលសម្រាប់ពិចារណាសំណើរនេះ។” នេះជាសំដីរបស់លោក Ogunjimi ដែលជា agent របស់កីឡាករនេះផ្ទាល់។

គួរបញ្ជាក់ផងដែរថា កីឡាករ Marvin Ogunjimi ធ្លាប់លេងឲ្យក្លឹបនៅ La Liga ជាមួយក្លឹប Mallorca កីឡាកររូបនេះបង្ហាញខ្លួនឲ្យជម្រើសជាតិបាន ៧ ដង ឲ្យក្រុមជម្រើសជាតិប៊ែលហ្សិក និងរកបាន ៥ គ្រាប់ផងដែរ៕

GettyImages-129035256

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ FootballChannel Asia

មតិយោបល់

Sponsor

អត្ថបទថ្មីៗ