EPL: កីឡាករ Sadio Mane ចុះកុងត្រាជាមួយក្លឹប Liverpool ក្នុងតម្លៃខ្លួន ៣០ លានអឺរ៉ូ

តារាឆ្នើមរបស់ក្លឹប Southampton កីឡាករ Sadio Mane បាទៅដល់កីឡដ្ឋាន Anfield ព្រមទាំងធ្វើតេស្តសុខភាពជោគជ័យហើយក៏បានចុះកុងត្រាជាមួយក្លឹប ហង្សក្រហម Liverpool ក្នុងតម្លៃខ្លួន ៣០លានអឺរ៉ូ។ កីឡាករវ័យ ២៤ ឆ្នាំរូបនេះគឹជាកីឡាករទី៤ ដែលលោក Jurgen Klopp បានទិញយកមកកីឡដ្ឋាន Anfield។

ក្លឹបហង្សក្រហម Liverpool បានយល់ព្រមជាមួយនឹងតម្លៃខ្លួនរបស់ខ្សែប្រយុទ្ធសញ្ជាតិ សេនីហ្គាល កីឡាករ Mane ដែលរកបាន ២៥ គ្រាប់ ក្នុងការប្រកួត ៧៥ ប្រកួត Premier League ក្រោយក្លឹប Southampton បានចុះថ្លៃកីឡាកររូបនេះពី ៤០លានអឺរ៉ូ មកនៅត្រឹម ៣០ លានអឺរ៉ូ។

កីឡាករ Sadio Mane បាននិយាយក្រោយចុះកុងត្រាថា៖ “ខ្ញុំដឹងថាក្លឹប Liverpool ចាប់អារម្មណ៍លើរូបខ្ញុំ ខ្ញុំក៏មានឱកាសផ្សេងផងដែរ ប៉ុន្តែខ្ញុំគិតថាក្លឹបនេះគឺសាកសមជាមួយនឹងរូបខ្ញុំ ជាមួយនឹងគ្រូបង្វឹងល្អមួយរូប ព្រមទាំងចំពេលដែលត្រូវផ្លាស់ប្តួរផងដែរ។” “ខ្ញុំរីករាយដែលបានក្លាយជាកីឡាកររបស់ក្លឹបហង្សក្រហម Liverpool។ លោក Klopp ប្រាប់ខ្ញុំថាលោកចង់ឲ្យខ្ញុំលេងនៅក្លឹប Liverpool ខ្ញុំមិនបានបដិសេធហើយឆ្លើយយល់ព្រមភ្លាមតែម្តង។”

គួរបញ្ចាក់ផងដែរថាកីឡាកររូបនេះនឹងពាក់អាវលេខ ១៩ នៅក្នុងក្លឹប Liverpool នារដូវកាលថ្មីខាងមុខនេះ៕

Mane

thumb_22681_default_news_size_5

thumb_22679_default_news_size_5

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Liverpool

 

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ