Euro 2016: ការប្រកួតវគ្គ Quarter-Final ចាប់ផ្តើមនៅថ្ងៃស្អែកនេះ

ក្រោយការប្រកួតពានរង្វាន់ទ្វីអឺរ៉ុប ឬ Euro 2016 វគ្គ ១៦ ក្រុមចុងក្រោយបានបញ្ចប់ទៅកាលពីពេលថ្មីនេះរួចមក។ យើងបានរកឃើញក្រុមជម្រើសជាតិទាំង ៨ ដែលនឹងធ្វើការប្រកួតវគ្គ ៨ ក្រុមចុងក្រោយដែលនឹងចាប់ផ្តើមនៅថ្ងៃស្អែកមានដូចជា៖ ក្រុមជម្រើសជាតិ ប៉ូឡូញ ក្រុមជម្រើសជា ប៉ទុយហ្គាល ក្រុមជម្រើសជា វែលស៍ ក្រុមជម្រើសជាតិ ប៊ែលហ្សិក ក្រុមជម្រើសជាតិ អាល្លឺម៉ង់ ក្រុមជម្រើសជាតិ អ៊ីតាលី ក្រុមជម្រើសជាតិ បារាំង ដែលជាម្ចាស់ផ្ទះ និងក្រុមជម្រើសជាតិ អ៊ីស្លង់។

ការប្រកួតវគ្គ ៨ ក្រុមចងុក្រោយនេះនឹងចាប់ផ្តើមនៅថ្ងៃទី ៣០ មិថុនា ២០១៦ ស្អែកនេះ ជាមួយនឹងការប្រកួតរវាងក្រុមជម្រើសជាតិ ប៉ូឡូញ នឹងជួបប្រកួតជាមួយក្រុមជម្រើសជាតិ ប៉ទុយហ្គាល ដែលនឹងធ្វើឡើងនៅកីឡដ្ឋាន Stade Vélodrome នាទីក្រុង Marseille ដេលអាចផ្ទុកអ្នកទស្សនាបានប្រមាណជា ៦៧០០០ នាក់។

សម្រាប់ថ្ងៃទី ១ កក្កដា ២០១៦ ក្រុមជម្រើសជាតិ វែលស៍ នឹងជួបប្រកួតជាមួយ ក្រុមជម្រើសជាតិ ប៊ែលហ្សិក នៅកីឡដ្ឋាន Stade Pierre Mauroy នាទីក្រុង Lille Métropole

សម្រាប់ថ្ងៃទី ២ កក្កដា ២០១៦ ក្រុមជម្រើសជាតិ អាល្លឺម៉ង់ នឹងជួបប្រកួតជាមួយ ក្រុមជម្រើសជាតិ អ៊ីតាលី នៅកីឡដ្ឋាន Stade de Bordeaux នាទីក្រុង Bordeaux

សម្រាប់ថ្ងៃទី ៣ កក្កដា ២០១៦ ក្រុមជម្រើសជាតិ បារាំង ដែលជាម្ចាស់ផ្ទះ នឹងជួបប្រកួតជាមួយ ក្រុមជម្រើសជាតិ អ៊ីស្លង់ នៅកីឡដ្ឋាន Stade de France នាទីក្រុង Saint-Denis

គួបញ្ជាក់ផងដែរ ការប្រកួតទាំងអស់នឹងធ្វើឡើងនៅវេលាម៉ោង ២ រំលងអធ្រាត្រ។ លោកអ្នកអាចទស្សនាលទ្ធផលនៃការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយ នឹងកាលវិភាគសម្រាប់ការប្រកួតវគ្គ ៨ ក្រុមចុងក្រោយ បាននៅខាងក្រោមនេះ៕

EURO-2016-Quarter-Final

អត្ថបទ៖ រិទ្ធី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ