Tennis: ការប្រកួតពានរង្វាន់ Wimbeldon ចាប់ផ្តើមហើយ

ការប្រកួតតេន្នីសពានរង្វាន់ Grand Slam ទី ៣ ប្រចាំឆ្នាំ ២០១៦ កម្មវិធី 2016 Wimbledon Championships ដែលធ្វើឡើងនៅលើទីលាន All England Lawn Tennis និងទីលាន Croquet Club នៅ Wimbledon ទីក្រុង ឡុង ចក្រភពអង់គ្លេស បានចាប់ផ្តើមហើយ។ ការប្រកួតគ្រោងនឹងបញ្ចប់នៅថ្ងៃទី ១០ កក្កដា ២០១៦ ខាងមុខនេះ។

ការប្រកួតឆ្នាំនេះគឺជាលើកទី ១៣០ ហើយដែលកម្មវិធីនេះបានធ្វើឡើង ដែលបានធ្វើឡើងនៅទីលានស្មៅ ដែលផ្នែកមួយនឺកម្មវិធី ATP World Tour, the WTA Tour, the ITF Junior tour និង the NEC Tour។ ការប្រកួតនេះរៀបចំឡើងដោយ All England Lawn Tennis Club និងសហព័ទ្ធកីឡាតេន្នីសអង់គ្លេស ឬ International Tennis Federation។

សម្រាប់ការប្រកួតនៅឆ្នាំនេះប្រាក់សរុបគឺមានចំនួនរហូតដល់ទៅ ២៨.១ លានអឺរ៉ូ ដែលក្នុងនោះជើងឯកផ្នែក បុរស និងនារី ទោល និងទទួលបានប្រាក់រង្វាន់ ២ លានអឺរ៉ូ ជាមួយនឹង ពិន្ទុ ២០០០ ពិន្ទុ។

កីឡាករ Novak Djokovic គឹជាកីឡាករដែលការពារដំណែងជើងឯកនៅឆ្នាំនេះខណៈកីឡាការីនី Serena Williams ជាកីឡាការីនីការពារដំណែងជើងឯកផ្នែកនារីទោល។

ខាងក្រោមនេះជាលទ្ធផលសម្រាប់ការប្រកួតនៅថ្ងៃទី ១៖

Screen Shot 2016-06-28 at 4.31.25 PM

អត្ថបទ៖ រិទ្ធី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ