ល្បុក្កតោពង្រីកខ្លួនកាន់តែខ្លាំង ស្របពេលកម្ពុជាកំពុងរៀបចំឯកសារដាក់ទៅយូណេស្កូជាថ្មី

ភ្នំពេញ៖ កីឡាយុទ្ធគុនល្បុក្កតោដែលជាមរតក៌នៃសិល្បៈតស៊ូរបស់ខ្មែបុរាណបាននឹងកំពុងពង្រីកខ្លួនខ្លាំងឡើងៗនៅតាមបណ្តាខេត្តនានា ស្របពេលដែលសហព័ន្ធនៃកីឡានេះរួមជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កំពុងតែញាាប់ដៃញាប់ជើងក្នុងការប្រមូលឯកសារក៏ដូចជារៀបចំភស្តុតាងបន្ថែមទៀត ដើម្បីបញ្ជូនទៅកាន់អង្គការយូណេស្កូក្នុងគោលបំណងស្នើសុំដាក់បញ្ចូលកីឡាមួយនេះជាសម្បត្តិបេតិកភណ្ឌសម្រាប់មនុស្សជាតិនៅឆ្នាំ២០១៧ខាងមុខ។

3fe6998e669a567bf5122339f5da2821

ក្នុងឱកាសនៃការចុះអនុុស្សារណៈយោគយល់រវាងសហព័ន្ធកីឡាល្បុក្កតោ ប្រដាល់សេរី និងយុទ្ធក្រមខម ជាមួយកងយោធពលខេរភូមិន្ទនាពេលកន្លងមក ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡំាពិកកម្ពុជា (NOCC) និងជាប្រធានសហព័ន្ធកីឡាល្បុក្កតោកម្ពុជាផងនោះបាន លើកឡើងថា ការប្រមូលចងក្រងឯកសារទាំងអស់ក្នុងការដាក់បញ្ជូនទៅអង្គការយូណេស្កូនឹងត្រូវរួចរាល់នៅអំឡុងខែតុលា ឆ្នាំនេះ មុននឹងដាក់សំណើរជាលើកទី២ ទៅកាន់ស្ថាប័នវប្បធម៌មួយនេះ នាឆ្នាំ២០១៧ ខាងមុខ បន្ទាប់ពីកាលពីការស្នើសុំលើកទី១ បានជួបប្រទះនូវកង្វះឯកសារ ហើយអង្គការយូណេស្កូបានផ្តល់ជាឱកាសឱ្យភាគីកម្ពុជារៀបចំឯកសារជាថ្មីម្តងទៀត។ ឯកឧត្តម ក៏បានបញ្ជាក់ផងដែរថា ក្នុងការស្នើសុំជាលើកទី២ នេះនឹងអាចទទួលបានជោគជ័យជាមិនខានព្រោះសហព័ន្ធ និងអង្គភាពពាក់ព័ន្ធទាំងអស់បានរួមគ្នាធ្វើការងារយ៉ាងសស្រាក់សស្រាំ ព្រមទាំងមានជំនួយពីអង្គការវប្បធម៌កូរ៉េដែលបានជួយលើការងារបច្ចេកទេសក្នុងបេសកកម្មនេះផងដែរ។

13537506_873389722804939_2612548820726960422_n

ទន្ទឹមនឹងនេះដែរ សហព័ន្ធក៏បានបំពេញការងារយ៉ាងស្វិតស្វាញក្នុងការបណ្តុះបណ្តាលយុទ្ធគុនល្បុក្កតោដល់មហាជនខ្មែរ និងជាពិសេសដល់យុវជននានានៅតាមមូលដ្ឋានទូទាំងប្រទេសដើម្បីបានយល់ដឹង ព្រមទាំងហ្វឹកហាត់កីឡានេះ ខណៈដែលកម្ពុជាមានគម្រោងនឹងរៀបចំជាព្រឹត្តិការណ៍ល្បុក្កតោដ៏ធំមួយដើម្បីបង្ហាញដល់ទស្សនិកជននៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០២៣ ខាងមុខថែមទាំងដាក់បញ្ចូលកីឡានេះទៅជាវិញ្ញាសាប្រកួតមួយផងដែរនោះ៕

13439190_873391649471413_1764147269883002068_n

អត្ថបទ៖ មករា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ