MCL ត្រូវសម្រាក​១​សប្ដាហ៍​ដើម្បី​រៀបចំ​វគ្គផ្ដាច់ព្រ័ត្រ​​ពាន​ Hun Sen Cup

MCL ត្រូវសម្រាក១សប្ដាហ៍ដើម្បីរៀបចំវគ្គផ្ដាច់ព្រ័ត្រពាន Hun Sen Cup

ភ្នំពេញ៖ យោងតាមការកំណត់របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចែងថាលីគកំពូលកម្ពុជា មិត្តហ្វូនខេមបូឌានលីគ

(Metfone Cambodian League 2016) ត្រូវសម្រាក១សប្ដាហ៍នៅចុងសប្ដាហ៍នេះព្រោះត្រូវរៀបចំវគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០១៦ (Hun Sen Cup) ពោលគឺនឹងចាប់ផ្ដើមវិញនៅថ្ងៃទី៨ ខែកក្កដា តទៅវិញ។

លីគកំពូលកម្ពុជា បានធ្វើដំណើរដល់សប្ដាហ៍ទី១១ ហើយ ខណៈក្រុមបឹងកេតអង្គរកំពុងឈរកំពូលតារាងបណ្ដោះអាសន្ន មាន៣០ ពិន្ទុ ហើយក្រុមវេស្ទើនភ្នំពេញ នៅតំបន់បាតតារាងទើបមានត្រឹម៤ពិន្ទុក្នុងដៃនោះទេ ខណៈនៅសល់ការប្រកួត៧ លើកទៀតប៉ុណ្ណោះ។

ចំណែកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ត្រូវរៀបចំនៅវេលាថ្ងៃពុធ ទី២៩ ខែមិថុនាស្អែកនេះដោយ ក្រុមព្រះខ័នរាជស្វាយរៀង ត្រូវជួបក្រុមភ្នំពេញក្រោន វេលា ៣:៣០នាទីលើទីលានពហុកីឡដ្ឋានជាតិស្របពេលក្រុមក្រសួងការពារជាតិ ជួបស៊ីម៉ាក់ នៅវេលាម៉ោង ៦:០០ ល្ងាចលើទីលានជាមួយគ្នានេះផងដែរ។

_MG_1638

ក្រុមឈ្នះត្រូវឡើងទៅជួបគ្នាក្នុងវគ្គផ្ដាច់ព្រ័ត្រ នាល្ងាចថ្ងៃសៅរ៍ ទី២ ខែមិថុនា ឆ្នាំ២០១៦ លើទីលានពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ វេលាម៉ោង៧យប់ព្រមទាំងមានផ្សាយផ្ទាល់តាមប៉ុស្ដិ៍បាយ័នព័ត៌មាន (BTV News) ផងដែរ។ចំណែកគូដែលចាញ់ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ត្រូវប្រកួតគ្នាដណ្ដើមចំណាត់ថ្នាក់លេខ៣ នៅល្ងាចថ្ងៃសៅរ៍ ដែរគឺវេលាម៉ោង៣:៣០ នាទី។

តាមគម្រោងប្រកួតបន្ទាប់ក្នុងពានរង្វាន់លីគកំពូលកម្ពុជា សប្ដាហ៍ទី១២ នឹងរៀបចំនៅថ្ងៃទី៨ ខែកក្កដា ដោយក្រុមភ្នំពេញក្រោន ជួបណាហ្គាវើល វេលាម៉ោង៦ល្ងាចលើទីលានកីឡដ្ឋាន RSN Stadium ហើយក្រុមខេមបូឌានថាយហ្គឺរ ប៉ះក្រុមអាស៊ីអឺរ៉ុប វេលាម៉ោង៣:៣០ នាទីល្ងាចថ្ងៃសៅរ៍ ទី ៩ ខែកក្កដា លើទីលានពហុកីឡដ្ឋានជាតិហើយគូបន្ទាប់នៅវេលាម៉ោង៦ល្ងាចក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ប៉ះក្រុមព្រះខ័នរាជស្វាយរៀង។

ចំណែក២គូចុងក្រោយក្រុមក្រសួងការពារជាតិ ទទួលក្រុមវេស្ទើនភ្នំពេញ វេលាម៉ោង៣:៣០ នាទីរសៀលលើទីលានកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្ដាតចាស់) និងចុងក្រោយក្រុមបឹងកេតអង្គរ ជួបស៊ីម៉ាក់ នៅវេលាម៉ោង៣:៣០ នាទីរសៀលដូចគ្នា តែលេងទីលានពហុកីឡដ្ឋានជាតិ៕

អត្ថបទ៖ សម្បត្តិ

មតិយោបល់

Sponsor

អត្ថបទថ្មីៗ