សូហ្វតេន្នីសកម្ពុជានាំមេដាយ​ ៧គ្រឿងពីព្រឹត្តិការណ៍ប្រកួតជើងឯក​ពិភពលោកមកមាតុភូមិវិញ

ភ្នំពេញ៖ ក្រុមអត្តពលិកសូហ្វតេនី្នសកម្ពុជាទាំង ១៨រូប បានត្រលប់មកដល់មាតុភូមិកម្ពុជាវិញហើយកាលពីម្សិលមិញនេះ អមជាមួយនឹងជ័យជម្នះជាប្រវត្តិសាស្ត្រ ដោយបាននាំយកមេដាយរហូតទៅដល់ ៧គ្រឿងដែលទទួលបានក្នុងព្រឹត្តិការណ៍ប្រកួតសូហ្វតេន្នីសជើងឯកពិភពលោកលើកទី២ (The 2th World Tour Soft Tennis Championship 2016)  នៅទីក្រុងបាងកក ប្រទេសថៃ។

ss

អគ្គលេខាធិការសហព័ន្ធកីឡាសូហ្វតេន្និសកម្ពុជាលោក ជា ប៊ុនហេង បានឱ្យដឹងថា៖ «មេដាយ៧គ្រឿងដែលកម្ពុជាទទួលបាននោះ គឺមានមេដាយមាស ២គ្រឿង ប្រាក់៣គ្រឿង និង សំរិទ្ធ ២គ្រឿងដោយឈ្នះលើវិញ្ញាចំនួន៤ គឺវិញ្ញាវាយជាក្រុមបុរស, វាយក្រុមនារី, វាយឯកត្តជនអាយុក្រោម១៨ឆ្នាំ និងវាយឯកត្តជនអាយុក្រោម១៥ឆ្នាំ។»

លោកបន្តថា៖ «នេះជាប្រវត្តិសាស្ត្រដ៏ល្អមួយសម្រាប់សូហ្វតេន្នីសកម្ពុជាចាប់ពីតាំងបានបង្កើតក្នុងរយៈពេលជិត២ឆ្នាំកន្លងមកនេះ ដោយនេះជាលើកទី១ហើយដែលកម្ពុជាដណ្តើមទទួលបានមេដាយពីការប្រកួតលំដាប់ពិភពលោកបែបនេះ ខណៈកាលពីចូលរួមលើកដំបូងនៅប្រទេសឥណ្ឌាក្នុងឆ្នាំ២០១៥ កម្ពុជាមិនទទួលបានមេដាយសូម្បីតែ១គ្រឿងឡើយ»។

ss1

លោកបានបន្ថែមថា ក្នុងចំណោមវិញ្ញាសាដែលម្ចាស់ផ្ទះថៃបានដាក់ឲ្យចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោកនេះ ក្រយមអត្តពលិកតំណាងប្រទេសកម្ពុជាដណ្តើមបានមេដាយស្ទើរគ្រប់វិញ្ញាសា ពោលគឺលើកលែងតែវិញ្ញាសាមួយប៉ុណ្ណោះដែលកម្ពុជាមិនអាចដណ្តើមបានគឺវិញ្ញាសាវាយគូចំរុះឈុតធំ៕

អត្ថបទ៖ ជីង ឡុង

 

 

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ