Euro 2016: អង់គ្លេស និងអេស្ប៉ាញ ធ្លាក់ចេញពីការប្រកួតត្រឹមវគ្គ ១៦ ក្រុមចុងក្រោយ

ការប្រកួត ២ គូរចុងក្រោយក្នុងវគ្គ ១៦ ក្រុមចុងក្រោយដែលបានធ្វើឡើងកាលពីយប់មិញនេះបានបញ្ចប់ហើយយើងក៏បានរកឃើញ ២ ក្រុមចុងក្រោយដែលមានសិទិ្ធឡើងទៅវគ្គ Quarter-Final  នោះគឹក្រុមជម្រើសជាតិ អ៊ីស្លង់ និង ក្រុមជម្រើសជាតិ អ៊ីតាលី។

ក្រុមជម្រើសជាតិ អង់គ្លេស បានធ្លាក់ចេញពីការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុបក្រោយចាញ់ក្រុមជម្រើសជាតិ អ៊ីស្លង់ ២-១ ទោះបីជាប្រធានក្រុមអង់គ្លេស កីឡាករ Wayne Rooney ជាអ្នកស៊ុតបាល់ពិន័យ១១ ម៉ែត្រ ឲ្យអង់គ្លេសនាំមុខមុននៅនាទីទី៤  ក៏ដោយ។ ប៉ុន្តែការនាំមុខនេះបានត្រឹមតែ ២ នាទីប៉ុណ្ណោះ ខ្សែការពារ Ragnar Sigurdsson បានរកបានគ្រាប់បាល់តាមស្មើឲ្យក្រុមជម្រើសជាតិ អ៊ីស្លង់ ១-១។ លុះដល់នាទីទី ១៨ កីឡាករ Kolbeinn Sigthorsson រកបានគ្រាប់បាល់ទី២ឲ្យក្រុមជម្រើសជាតិ អ៊ីស្លង់ ដែលជាគ្រាប់បាល់ជ័យជម្នះ ២-១។ ដូច្នេះក្រុមជម្រើសជាតិ អ៊ីស្លង់ នឹងត្រូវឡើងទៅជួបជាមួយក្រុមម្ចាស់ផ្ទះ បារាំង នៅវគ្គ ៨ ក្រុមចុងក្រោយបន្ត។

13517551_1168625883190256_4159156807708817005_o

13503047_1168510016535176_6407798554209440707_o

13522976_1168510096535168_1815779580594266161_o

13497908_1168527216533456_3442282280826238074_o

13497556_1168510113201833_2562971155498227758_o

13495618_1168579006528277_2344516866652023423_o

13528281_1168578993194945_5747926409766013701_o

13490851_1168527233200121_3603497682552078717_o

ចំណែឯការប្រកួតមួយគូទៀត ក្រុមម្ចាស់ការពារតំណែងជើងឯក⁣⁣⁣ អេស្ប៉ាញ បានធ្លាក់ចេញពីការប្រកួតត្រឹមជុំ ១៦ ក្រុមចុងក្រោយនេះ ក្រោយពីចាញ់ក្រុមជម្រើសជាតិ អ៊ីតាលី ក្នុងលទ្ធផល ២-០។

គ្រាប់បាល់ទាំង ២ គ្រាប់របស់ក្រុមជម្រើសជាតិ អ៊ីតាលី រកបានដោយខ្សែការពារ កីឡាករ Giorgio Chiellini របស់ក្លឹប Juventus នៅនាទីទី៣៣ និងមួយគ្រាប់ទៀតរកបានដោយខ្សែប្រយុទ្ធ Graziano Pelle របស់ក្លឹប Southampton នៅនាទីទី ៩០+១។

13568954_1168417426544435_8518467286740181759_o

13558855_1168399779879533_6329333463086651409_o

13522910_1168417993211045_8198202089751801046_o

13497572_1168399933212851_4548241830834311483_o

13497644_1168399833212861_8109525491513617571_o

13497824_1168399783212866_7999348589201519034_o

13497900_1168419429877568_8190210499331026013_o

13494773_1168418139877697_7072872695868873770_n

ដូចនេះសម្រាប់ការប្រកួតពានរង្វាន់ Euro 2016 នេះយើងបានរកបានឃើញក្រុមទាំង ៨ ដែលមានសិទិ្ធទៅលេងវគ្គ Quarter-Final ហើយដោយការប្រកួតនឹងចាប់ផ្តើមនៅថ្ងៃទី ៣០ មិថុនា ខាងមុខ ជាមួយនឹងការប្រកួតរវាងក្រុមជម្រើសជាតិ ប៉ូឡូញ នឹងជួបប្រកួតជាមួយក្រុមជម្រើសជាតិ ប៉ទុយហ្គាល។ ខាងក្រោមនេះជាលទ្ធផល នឹងកាលវិភាគសម្រាប់ការប្រកួតវគ្គបន្ត៕

 

EURO-2016-Quarter-Final

អត្ថបទ៖ រិទ្ធី

រូបភាព៖ UEFA Euro 2016

មតិយោបល់

Sponsor

អត្ថបទថ្មីៗ