ខេត្តកណ្តាលបង្កើតការប្រកួតបាល់ទាត់ស្រី្តលើកទី១ ដើម្បីរកក្រុមខ្លាំងចូលរួម National Game

ខេត្តកណ្តាល៖ លោកពៅ វណ្ណា ប្រធានការិយាល័យអប់រំកាយ និង កីឡាខេត្តកណ្ដាលបានបញ្ជាក់ថាការដែលលោករៀបចំការប្រកួតកីឡាបាល់ទាត់ស្ត្រីនៅខេត្តកណ្ដាលនេះគឺដើម្បីរកក្រុមខ្លាំងសម្រាប់ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ National Games នាពេលខាងមុខនេះ ។

គួរបញ្ជាក់ថាកាលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅ ថ្នាកដឹកនាំខេត្តកណ្ដាលបានរៀបចំការប្រកួតកីឡាបាល់ទាត់ស្ត្រីលើកទី១ របស់ខ្លួនដែលមានក្រុមបាល់ទាត់ស្ត្រីចំនួន ៧ក្រុមចូលរួម។

photo_2016-06-27_17-02-12 [800x600]

លោក ពៅ វណ្ណា ប្រធានការិយាល័យកីឡា ខេត្តកណ្តាលបានប្រាប់ ឲ្យដឹងថា ការប្រកួតកីឡាបាល់ទាត់ស្រី្តលើកទី១ នឹងធ្វើឡើង ដើម្បីជំរុញឲ្យស្រី្តចូលរួមក្នុងវិស័យកីឡាបានច្រើនដូចបុរសដែរ ក៏ដូចជាដើម្បីជ្រើសរើសកីឡាការិនីជើងខ្លំាងចូលរួមព្រឹត្តិការណ៍ នៃការប្រកួតរបស់ក្រសួងអប់រំយុវជន និងកីឡារាជធានីភ្នំពេញ គឺការប្រកួតកីឡាថ្នាក់ជាតិ (National Games 2016) ខាងមុខនេះ។

លោកបានបន្តថា សព្វថ្ងៃនេះកីឡាជាច្រើនប្រភេទរបស់ខេត្តកណ្តាល មានស្រី្តចូលរួមប្រហែលជាង ៥០ភាគរយទាំងកីឡាបាល់ទាត់ បាល់ទះ បាល់បោះ ប៉េតង់ សីប៉ាក់តាក្រ អត្តពលកម្ម ហែលទឹក ជាដើម។ លោកបានបន្តថា៖ «ការប្រកួតបាល់ទាត់ស្រ្តីឆ្នាំនេះមាន ៧ ក្រុមដែលចូលរួម ដោយមានកីឡាការិនីប្រមាណជា១៨០ នាក់មកពីបណ្តាសាលារដ្ឋ សាលាឯកជន និងបណ្តាស្រុក នានាក្នុងខេត្តកណ្តាល។»

សូមបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍នេះឡើង គឺក្នុងគោលបំណងបង្កើនសាមគ្គីភាព បង្កើត និងបង្កើនទំនាក់ទំនង រវាងបុគ្គល និងបុគ្គល ស្ថាប័ន និងស្ថាប័ន ក្រៅពីនេះក៏ដើម្បីចូលរួមលើកកម្ពស់វិស័យកីឡាជាតិ ព្រមទាំងដើម្បីសុខភាព កម្លាំងកាយ ស្មារតីរឹងមាំល្អប្រសើរផងដែរ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ