ក្លឹបនៅ សៀងហៃ គ្រោងនឹងចំណាយលុយធំដើម្បីទិញកីឡាករ Hulk 

តារាឆ្នើមរបស់ក្លឹប Zenit St Petersburg កីឡាករ Hulk ត្រូវបានគេឲ្យដឹងថាក្លឹប Shenhua នៅសៀងហៃ គ្រោងនឹងចំណាយលុយប្រមាណជា ៥៥ លានអឺរ៉ូ ដើម្បីនាំយកកីឡាកររូបនេះទៅលេងនៅ Chinese Super League៕

កីឡាករ វ័យ ២៩ ឆ្នាំដែលបានចុះកុងត្រាជាមួយក្លឹប រុស្សី នៅឆ្នាំ ២០១២ ក្នុងតម្លៃខ្លួន ៦០លានអឺរ៉ូ ក្រោយបានក្លឹបនៅអឺរ៉ូបជាច្រើនតាមប្រមាញ់ បានឲ្យបានដឹងថាបានយល់ព្រមសំណើរក្នុងការផ្ទេរទៅលេងនៅប្រទេសចិនហើយ ក្រោយរកបាន ៧៥ គ្រាប់ក្នុងការបង្ហាញខ្លួន ១៤៤ ដង របស់ខ្លួន។

ក្លឹប Guangzhou Evergrande ក៏បានទាក់ទងជាមួយអតីតកីឡាកររបស់ក្លឹប Porto នេះផងដែរ តែក្លឹបនៅសៀងហៃបានទទួលបានសិទិ្ធក្នុងកាទិញកីឡាករដែលបានបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិ ប្រ៊េលស៊ីល ៤៦ ដង ព្រមទាំងរកបានគ្រាប់បាល់ឲ្យក្រុមជម្រើសជាតិចុងក្រោយគឺនៅក្នុងការប្រកួតមិត្តភាពជាមួយប្រទេស អាម៉េរិគកាលពីខែ កញ្ញា ២០១៥ កន្លងទៅ។

គួរបញ្ជាក់ផងដែរថា កីឡាករ Hulk ទទួលបានកម្លាំងពលកម្ម ៥ លានអឺរ៉ូ ក្នុងមួយរដូវកាលនៅក្នុងក្លឹប  Zenit ហើយឈ្នះជើងឯក Russian league នៅឆ្នាំ ២០១៥ និង Russian Cup រដូវកាលមុនផងដែរ៕

Hulk-Zenit-St-Petersburg

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Mirror.co

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ