EPL: ក្លឹប Manchester United នឹងចំណាយ ២៦ លានអឺរ៉ូ ដើម្បីទិញកីឡាករ Henrikh Mkhitaryan

ក្លឹបបិសាចក្រហម Manchester United មានទំនុកចិត្តក្នុងការនាំយកកីឡាករ Henrikh Mkhitaryan របស់ក្លឹប Borussia Dortmund midfielder Henrikh Mkhitaryan ក្នុងតម្លៃខ្លួនប្រមាណជា ២៦លានអឺរ៉ូ។

កីឡាករ Henrikh Mkhitaryan សញ្ជាតិ អ៉ាលមេនី រូបនេះអាចនឹងក្លាយជាកីឡាករទី២ ដែលលោក Jose Mourinho ទិញក្រោយពីបានទិញកីឡាករ Eric Bailly ក្នុងតម្លៃ⁣⁣៣០⁣លានអឺរ៉ូ⁣ពីក្លឹប⁣⁣⁣⁣ Villarreal។

ក្លឹប Dortmund បានព្យាយាមបដិសេធថាកីឡាករ Mkhitaryan មិនមែនជាកីឡាករសម្រាប់លក់នោះទេ ប៉ុន្តែក្រោយពីបានបដិសេធជាមួយនឹងសំណើរដំបូងដែលមានតម្លៃ ១៩ លានអឺរូហើយនោះ ក្លឹប Dortmun អាចនឹងយល់ព្រមនឹងសំណើរថ្មីនេះដោយសារតែកីឡាកររូបនេះនៅសល់តែកុងត្រាមួយឆ្នាំប៉ុណ្ណោះជាមួយក្លឹប។

Henrikh-Mkhitaryan-main

Liverpool-v-Borussia-Dortmund-UEFA-Europa-League-Quarter-Final-Second-Leg

ក្រៅពីនេះការទិញកីឡាករ Henrikh Mkhitaryan ជិតបានសម្រេច ក្លឹប Manchester United ក៏អាចនឹងចុះកុងត្រាជាមួយខ្សែប្រយុទ្ធដ៏ឆ្នើម សញ្ចាតិ ស៊ុយអែត កីឡាករ Zlatan Ibrahimovic ដែលទើបតែចូលនិវត្តន៍ពីបាល់ទាត់ជម្រើសជាតិកាលពីពេលថ្មីនៗនេះផងដែរ។

កីឡាករ Ibrahimovic ដែលបានក្លាយជា free agent ក្រោយកុងត្រារបស់កីឡាកររូបនេះជាមួយក្លឹប Paris St Germain បានបញ្ចប់ កីឡាករវ័យ ៣៤ ឆ្នាំរូបនេះនឹងធ្វើតេស្តសុខភាពជាមួយក្លឹបបិសាចក្រហម Manchester United នៅសប្តាហ៍ក្រោយមុននឹងចុះកុងត្រារយៈពេល ១ ឆ្នាំ ដែលអាចទទួលបានតម្លៃពលកម្ម £200,000 ក្នុងមួយសប្តាហ៍៕

Sweden-v-Belgium-Group-E-UEFA-Euro-2016

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ mirror.co

មតិយោបល់

Sponsor

អត្ថបទថ្មីៗ