Thai League: លទ្ធផល និងតារាងពិន្ទុសរុបសប្តាហ៍ទី ១៨

ការប្រកួតពានរង្វាន់លីកកំពូលនៃប្រទេសថៃ Toyota Thai League សប្តាហ៍ទី ១៨ បានបញ្ចប់កាលពីចុងសប្តាហ៍កន្លងទៅដោយក្លឹប Muangthong United នៅតែបន្តការឈ្នះរបស់ខ្លួនក្រោយយកឈ្នះលើក្លឹប Nakhon Ratchasima ៤-១។ នៅក្នុងការប្រកួតនេះកីឡាករ Theerathon Bunmathan ដែលក្លឹបទើបតែនាំយកមកពីក្លឹប Buriram United រកបានគ្រាប់ដំបូងរបស់ខ្លួនឲ្យក្លឹបក្នុងការបង្ហាញខ្លួនលើកដំបូងរបស់ខ្លួនផងដែរ។ ៣ គ្រាប់ទៀតជាការរកបានដោយកីឡាករ Mario Abrante និង Adisak Kraisorn ចំនួន ២ គ្រាប់។

ក្លឹប Suphanburi បានយកឈ្នះក្លឹប Chiang Rai United ក្នុងលទ្ធផល ២-០ ខណៈក្លឹបជើងឯករដូវកាល ២០១៥ Buriram United បានត្រឹមស្មើជាមួយក្លឹប Bangkok United ០-០។ ដូចនេះក្រោយការប្រកួតសប្តាហ៍ទី ១៣ បានបញ្ចប់ក្លឹប Muangthong United នៅតែបន្តឈនៅកំពូលតារាងពិន្ទុសរុបដោយមាន ៤៨ ពិន្ទុ ក្រោយប្រកួត ១៨ ប្រកួតផងដែរ។ ខាងក្រោមជាលទ្ធផល និងតារាងពិន្ទុសរុបសប្តាហ៍ទី ១៨៕

 

13501728_1602201530071475_1090649131504182508_n

13438807_1602596110032017_7133883973463492140_n

13501881_1602596213365340_7105047356171087680_n

អត្ថបទ៖ រិទ្ធី

រូបភាព៖ Toyota Thai League

មតិយោបល់

Sponsor

អត្ថបទថ្មីៗ