កម្ពុជាកំពុងចរចាដើម្បីទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះការប្រកួតវ៉ូវីណាមពិភពលោក

ភ្នំពេញ៖ មកទល់ពេលនេះសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា មិនទាន់ប្រកាសជាផ្លូវការនៅឡើយនោះទេថានឹងរៀបចំធ្វើម្ចាស់ផ្ទះជើងឯកវ៉ូវីណាមពិភពលោក លើកដំបូងរបស់ខ្លួន ខណៈដែលគម្រោងនេះកំពុងស្ថិតក្នុងការចរចាជាមួយសហព័ន្ធកីឡាកីឡាវ៉ូវីណាមពិភពលោកនៅឡើយនោះ។

បើតាមការគ្រោងទុក ព្រឹត្តិការណ៍ដ៍ធំមួយនេះ អាចមានភាគរយខ្ពស់ក្នុងការសម្រេចផ្តល់សិទ្ធិដល់កម្ពុជាការធ្វើជាម្ចាស់ផ្ទះលើកដំបូងនេះ ដោយសារតែប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាលោកឧកញ៉ា រ័ត្ន សាខន មានតួនាទីជាអនុប្រធានសហព័ន្ធវ៉ូវីណាមពិភពលោកស្រាប់ ដូច្នេះភាគីកម្ពុជានឹងមានឥទ្ធិពលក្នុងការចរចាដើម្បីក្លាយជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នេះ។

MSP-0013

បើតាមន្ត្រីរបស់សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បង្ហើបតាមទំព័រ Facebook ថា៖ «សហព័ន្ធកីឡាដ៏មានសក្ដានុពលរបស់កម្ពុជាមួយនេះកំពុងប្រឹងប្រែងឈានទៅរកការធ្វើម្ចាស់ផ្ទះជើងឯកវ៉ូវីណាមពិភពលោកជាលើកដំបូងរបស់ខ្លូននៅឆ្នាំនេះ។ ប្រភពដដែលបន្តថា៖ «មកដល់នឹងពេលនេះ សហព័ន្ធកំពុងធ្វើការបញ្ចុះបញ្ចូល សហព័ន្ធកីឡាវ៉ូវីណាមពិភពលោកដែលជាអ្នកផ្ដល់សិទ្ធិមកឱ្យយើង។ ឯការត្រៀមខ្លួននេះគឺត្រៀមធំមែនទែន ហើយឯកឧត្ដមប្រធានសហព័ន្ធលោកកំពុងចរចានឹងគណៈកម្មាធិការសហព័ន្ធវ៉ូវីណាមពិភពលោកហើយ អ៊ីចឹងយើងសង្ឃឹមថានឹងអាចបង្កើតព្រឹត្តិការណ៍ដ៏ធំនេះនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាបាន»។

13537688_1743057582637717_4472696000227383880_n

សូមបញ្ជាក់ថា នាពេលកន្លងមកសហព័ន្ធកីឡាមួយនេះ ធ្លាប់បានរៀបចំធ្វើម្ចាស់ផ្ទះជាច្រើនដងមកហើយដោយទទួលបានផ្លែផ្កាជាច្រើនផងដែរជូនជាតិកម្ពុជា។ សម្រាប់ ការប្រកួតជើងឯកពិភពលោកនេះ ក្រុមកីឡាវ៉ូវីណាមកម្ពុជាធ្លាប់ បានឈ្នះមេដាយមាសពិភពលោក១ ក្នុងការប្រកួតនៅអាល់ហ្សេរី កាលខែសីហាឆ្នាំ២០១៥ ដោយកាលណោះ កីឡាករ សែន រ៉ាឌី បានជួយឲ្យ វ៉ូវីណាមកម្ពុជា ឈរចំណាត់ថ្នាក់លេខ៤ក្នុងតារាងចំណាត់ថ្នាក់ពិភពលោកដែលមាន១៧ប្រទេសចូលរួម៕

អត្ថបទ៖ ជីង ឡុង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ