កាយសម្ព័ន្ធកម្ពុជានឹងបញ្ជូនអត្តពលិកទៅហ្វឹកហាត់នៅចិនមុនស៊ីហ្គេម២០២៣ មកដល់

ភ្នំពេញ៖ ដើម្បីសម្រេចគោលដៅ ក្នុងការដណ្ដើមមេដាយជូនជាតិ នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនាឆ្នាំ២០២៣ នារយៈពេល៧ឆ្នាំខាងមុខនោះ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា នឹងធ្វើការបញ្ជូនអត្តពលិករបស់ខ្លួនទៅហ្វឹកហាត់នៅក្នុងប្រទេសចិន ឱ្យបាន៣ឆ្នាំមុនកម្ពុជារៀបចំស៊ីហ្គេមលើកទី៣២ នោះ។

130507_27b

អគ្គលេខាធិកាសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា លោកណយ ផាន់ណា បានឱ្យដឹងថា មុនចេញទៅហ្វឹកហាត់នៅចិនអត្តពលិកទាំងអស់ត្រូវពង្រឹងការហ្វឹកហាត់នៅកម្ពុជាឲ្យខ្លាំងជាមុនសិន ដោយពួកគេមានពេលពង្រឹងសមត្ថភាពក្នុងស្រុកចាប់ពីពេលនេះរហូតដល់ឆ្នាំ២០២០ ដើម្បីត្រូវចាប់យកបទពិសោធន៍ថ្មីៗជាមួយគ្រូកម្រិតខ្ពស់នៅទីនោះ។

130501_26b

លោកបន្តថា៖ «យើងបានទទួលព័ត៌មានច្បាស់ការណ៍មួយហើយពី ឯ.ឧ បណ្ឌិត ថោង ខុន ដែលលោកមានទំនាក់ទំនងជាមួយអនុប្រធានគណៈកម្មាជាតិអូឡាំពិកមួយរូបដែលគាត់ជាអ្នកវិនិយោគធំ ហើយគាត់នឹងធានាថាជួយរៀបចំបញ្ជូនកីឡាករ កីឡាការិនី ដើម្បីទៅធ្វើការហ្វឹកហាត់នៅប្រទេសចិន ប្រហែលជា៣ ឬ៤ឆ្នាំ មុនព្រឹត្តិការណ៍ស៊ីហ្គេមចូលមកដល់ ហើយ ៣ឆ្នាំមុនគឺ២០១៧ ២០១៨ ឬ ២០១៩ ដាច់ខាតត្រូវស្នើគ្រូមកប្រទេសកម្ពុជា រហូតឆ្នាំ២០២៣ ដាច់ខាតយើងត្រូវមានផែនការណ៍ច្បាស់លាស់បញ្ចូនកីឡាករ កីឡាការិនីទៅហ្វឹកហាត់នៅប្រទេសចិនតែម្ដងរហូតដល់កម្ពុជាធ្វើកីឡាស៊ីហ្គេមទើបពួកគេត្រឡប់មកវិញហើយចូលរួមប្រកួតតែម្ដង»។

4

គួរបញ្ជាក់ផងដែរថា ក្រៅពីប្រភេទកីឡាកាយសម្ព័ន្ធ ក៏មានប្រភេទកីឡាមួយចំនួនទៀតដែរ ដែលបានទៅហ្វឹកហាត់នៅតាមប្រទេសមានសក្ដានុលតាមប្រភេទកីឡានីមួយៗ ក្នុងនោះរួមមាន កីឡាហែលទឹក អត្តពលកម្ម វាយកូនឃ្លីលើតុ បាល់បោះ និងបាល់ទះជាដើម៕

អត្ថបទ៖ ជីង ឡុង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ