Euro 2016: អេស្ប៉ាញ ឬ អីុតាលី ឡើងទៅវគ្គ Quarter-Final យប់នេះ

ការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប ឬ Euro 2016 បានឈានដល់វគ្គជម្រុះ ឬ Knock-Out Stage ដែលការប្រកួតនៅយប់នេះគឺជាការប្រកួត ២ គូរចុងក្រោយក្នុងវគ្គ ១៦ ក្រុមចុងក្រោយនេះ ហើយយើងនឹងរកឃើញថាតើក្រុមណាដេលមានសិទិ្ធឡើងទៅវគ្គ Quarter-Final បន្តផងដែរ។

ការប្រកួតនៅយប់នេះគឺជាការប្រកួតរវាងក្រុមយក្សពីរនៅទ្វីបអឺរ៉ុប គឺក្រុមជម្រើសជាតិ អេស្ប៉ាញ នឹងត្រូវជួបប្រកួតជាមួយក្រុមជម្រើសជាតិ អ៊ីតាលី នៅវេលាម៉ោង ១១ យប់ ដែលនឹងធ្វើឡើងនៅកីឡដ្ឋាន Stade de France នាទីក្រុង Paris ក្នុងជំនួបលើកទី ៣៥ របស់ពួកគេ។

ក្រុមទាំងពីរធ្លាប់ជួបគ្នា ៣៤ ដង ហើយក្នុងប្រវត្តិសាស្រ្តដែលក្នុងនោះក្រុមជម្រើសជាតិ អ៊ីតាលី ឈ្នះ ១០ ដង ក្រុមជម្រើសជាតិ អេស្ប៉ាញ ឈ្នះ ១០ ដង និងក្រុមទាំងពីរស្មើគ្នា ១៤ ដង។ ក្នុងនោះក្នុងការជួបគ្នា ៥ ដង ក្នុងកាប្រកួតពានរង្វាន់ទ្វីបអឺរ៉ុបនេះ ក្រុមជម្រើសជាតិអេស្ប៉ាញ ឈ្នះ ១ ប្រកួត ក្រុមជម្រើសជាតិ អ៊ីតាលី ឈ្នះ ១ ប្រកួត ខណៈក្រុមទាំងពីរ ស្មើគ្នា ៣ ប្រកួត។

ក្រុមជម្រើសជាតិ អេស្ប៉ាញ មិនដែលចាញ់នោះទេក្នុងការប្រកួតជាមួយក្រុមជម្រើសជាតិ អ៊ីតាលី ៥ប្រកួតចុងក្រោយពោលគឹ ឈ្នះ ២ និងស្មើ ៣ តាំងពីប្រកួតមិត្តភាពចាញ់ក្នុងលទ្ធផល ២-១ នៅ Bari តាំងពីខែ សីហា ២០១១។

មុនការប្រកួតលោកគ្រូបង្វឹងទាំងពីរបាននិយាយថា៖ លោក Vicente del Bosque គ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញ៖ “ពួកទទួលបានលទ្ធផលនៅក្នុងការប្រកួតវគ្គសន្សំពិន្ទុ ហើយសម្រាប់ការប្រកួតនៅយប់នេះយើងមានកីឡាករគ្រប់គ្រាន់ ដើម្បីទទួលបានជ័យជម្នះក្នុងការប្រកួតនេះ។”

លោក Antonio Conte គ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីតាលី៖ “ក្រុមជម្រើសជាតិអេស្ប៉ាញគឺជាក្រុមដែលជោគជ័យនៅក្នុងការប្រកួតទ្វីបអឺរ៉ុបនេះ ពោគឺពួកគេគឺជាជើងឯកបានរង្វាន់ទ្វីបអឺរ៉ុប ២០០៨និង ២០១២ ដូចនេះយើងនឹងខំឲ្យអស់ពីសមត្ថភាពនៅក្នុងការប្រកួតនេះដើម្បីទទួលបានជ័យជម្នះ។”

ចំណែកកីឡាករវិញដែលអាចនឹងបង្ហាញក្នុងការប្រកួតយប់រវាងក្រុមទាំងពីរវិញ ក្រុមជម្រើសជាតិ អេស្ប៉ាញ មិនមានកីឡាកររបួសនោះទេ ដូចនេះសម្រាប់ជម្រើស ១១ នាក់ដំបូងអាចជា៖ De Gea; Juanfran, Piqué, Ramos, Alba; Busquets, Fàbregas; Silva, Iniesta, Nolito; Morata។

រីឯក្រុមជម្រើសជាតិ អ៊ីតាលី វិញកីឡាករ Candreva ទទួលរងរបួសដោយសារតែរបួសសរសៃពួរដូចនេះសម្រាប់ជម្រើស ១១ នាក់ដំបូងអាចជា៖ Buffon; Barzagli, Bonucci, Chiellini; Florenzi, Parolo, De Rossi, Giaccherini, Darmian; Pellè, Éder។ រង់ចាំទស្សនាទាំងអស់គ្នាថាតើយប់នេះក្រុមជម្រើសជាតិ អេស្ប៉ាញ ឬក្រុមជម្រើសជាតិ អ៊ីតាលី ដែលនឹងទទួលបានកៅអីទៅលេងវគ្គ Quarter-Final បន្ត។

គួរបញ្ជាក់ផងដែរថា ក្រៅពីគូរនេះក្រុមជម្រើសជាតិ អង់គ្លេស នឹងត្រូវជួបប្រកួតជាមួយក្រុមជម្រើសជាតិ អ៊ីស្លង់ នៅវេលាម៉ោង ២ រំលងអធ្រាត្រ ដែលធ្វើឡើងនៅកីឡដ្ឋាន Allianz Riviera ទីក្រុង Nice ដែលជាការប្រកួតចុងក្រោយក្នុងវគ្គ ១៦ ក្រុមចុងក្រោយផងដែរ៕

27-06-2016

អត្ថបទ៖ រិទ្ធី

ប្រភព៖ UEFA Euro 2016

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ