កីឡាករ Lionel Messi សម្រេចចូលនិវត្តន៍ពីក្រុមជម្រើសជាតិ អាហ្សង់ទីន

កីឡាករ Lionel Messi បានប្រាប់អ្នកសារព័ត៌មានក្រោយក្រុមជម្រើសជាតិអាហ្សង់ទីន ចាញ់វគ្គផ្តាច់ព្រ័ត្រការប្រកួតពានរង្វាន់ Copa America Centenario ក្នុងការស៊ុតបាល់ ១១ ម៉ែត្រ កាត់សេចក្តីថា ខ្លួននឹងសម្រេចចិត្តចូលនិវត្តន៍ពីក្រុមជម្រើសជាតិ។ កីឡាករឆ្នើមរូបនេះបាត់បង់ឱកាសឈ្នះពានធំ ៤ ក្នុងរយៈពេល ៣ ឆ្នាំ។

“សម្រាប់ក្រុមជម្រើសជាតិគឺបានចប់ហើយសម្រាប់ខ្ញុំ” នេះជាសម្តីរបស់កីឡាករ Messi បានប្រាប់ទៅសារព័ត៌មាន TYC Sports។ “នេះមិនមែនសម្រាប់ខ្ញុំនោះទេក្រោយការប្រកួតវគ្គផ្តាច់ព្រ័ត្រ ៤ ដង ហើយការសម្រេចចិត្តបានធ្វើរួចហើយ ខ្ញុំជឿជាក់ដូចនេះ។”

គួរបញ្ជាក់ផងដែរថាកីឡាករ Messi បានក្លាយជាកីឡាករ ដែលស៊ុតបញ្ចូលទីបានច្រើនជាងគេឲ្យក្រុមជម្រើសជាតិអាហ្សង់ទីន ដែលរកបានចំនួន ៥៥ គ្រាប់ដែលច្រើនជាងកីឡាករ Batistuta ដែលរកបាន៥៤គ្រាប់ឲ្យអាហ្សង់ទីន ក្រោយស៊ុតបាល់ពិន័យ Free-Kick យ៉ាងល្អឥតខ្ចោះនៅក្នុងការយកឈ្នះលើក្រុមជម្រើសជាតិ អាម៉េរិក ៤-០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកន្លងទៅ៕

13528373_788740847894503_3616402780785598018_o

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ FoxSports

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ