EPL: កីឡាករ Sadio Mane គ្រោងនឹងចុះកុងត្រាជាមួយក្លឹប Liverpool ក្នុងរយៈពេល​ ២៤ ម៉ោងខាងមុខ

តារាឆ្នើមរបស់ក្លឹប Southampton កីឡាករ Sadio Mane នឹងទៅដល់កីឡដ្ឋាន Anfield ក្នុងរយៈពេល ២៤ ម៉ោង ដើម្បីបញ្ចប់ការចុះកុងត្រាដែលមានតម្លៃខ្លួន ៣០លានអឺរ៉ូ។

កីឡាករវ័យ ២៤ ឆ្នាំរូបនេះនឹងធ្វើតេស្តសុខភាព ព្រមទាំងសម្រេចកុងត្រាចុងក្រោតមុននឹងបង្ហាញខ្លួននៅថ្ងៃអង្គារ៍ ក្នុងនាមជាកីឡាករទី៤ ដែលលោក Jurgen Klopp បានទិញ។

ក្លឹបហង្សក្រហម Liverpool បានយល់ព្រមជាមួយនឹងតម្លៃខ្លួនរបស់ខ្សែប្រយុទ្ធសញ្ជាតិ សេនីហ្គាល កីឡាករ Mane ដែលរកបាន ២៥ គ្រាប់ ក្នុងការប្រកួត ៧៥ ប្រកួត Premier League នៅចុងសប្តាហ៍នេះ ក្រោយក្លឹប Southampton បានចុះថ្លៃកីឡាកររូបនេះពី ៤០លានអឺរ៉ូ មកនៅត្រឹម ៣០ លានអឺរ៉ូ។

Sadio-Mane-liverpool-main

 

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Mirror

មតិយោបល់

Sponsor

អត្ថបទថ្មីៗ