កីឡាករភ្នំពេញក្រោនចែករំលែកបទពិសោធន៍ដល់យុវជនក្រោមការរៀបចំពីស្ថានទូតបារាំង

ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី២៦ ខែមិថុនា ម្សិលមិញនេះ យុវជន និងកុមារប្រមាណជា ៥០ រូបមកពីអង្គការក្រៅរដ្ឋាភិបាលធំៗពីរបានចូលរួមក្នុងពិធីសំណេះសំណាល  និងចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងកីឡាបាល់ទាត់ពីសំណាក់កីឡាកររបស់ក្លឹបភ្នំពេញក្រោន និងដែលត្រូវបានរៀបចំឡើងដោយស្ថានទូតបារាំងប្រចាំនៅកម្ពុជាដើម្បីជាការចូលរួមអបអរការប្រកួត UEFA European Championships ឆ្នាំ២០១៦ ដែលប្រទេសបារាំងកំពុងធ្វើជាម្ចាស់ផ្ទះនោះ។

_MG_0033

កម្មវិធីដែលត្រូវបានធ្វើឡើងនៅលើទីលាននៃកីឡដ្ឋាន RSN របស់ក្លឹបភ្នំពេញក្រោននេះ មានការចូលរួមពីសំណាក់លោក Jean-Claude Poimboeuf ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា លោកឬទ្ធី សំណាង ប្រធានក្លឹបភ្នំពេញក្រោន និងតំណាងនៃអង្គការមនុស្សធម៌ធំៗទាំងពីរគឺគ្រួសារថ្មី និង Taramana ។  នៅខណៈនោះក៏មានការចូលរួមពីសំណាក់កីឡាករល្បីៗរបស់ក្លឹបបាល់ទាត់អាជីពដ៏ធំនេះ រួមមានកីឡាករ ធារី ចន្ថាប៊ីន, ខ្សែយុទ្ធកែវ សុខផេង និង កែវ សុខង៉ន, អ្នកចាំទី កែវ សុខសិលា ព្រមទាំងប្រធានក្រុម កុក បូរីស, Anthony, Messi សុធី និង ពៅ ពន់វុទ្ធី ផងដែរ។

_MG_0059

នៅក្នុងឱកាសនោះ តំណាងអង្គការទាំងពីរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការរៀបចំកម្មវិធីនេះឡើង ដើម្បីផ្តល់ឱកាសឱ្យក្រុមយុវជន និងកុមារ គ-ថ្លង់ ក៏ដូចជាអ្នកឯទៀតបានទទួលនូវបទពិសោធន៍ថ្មីៗបន្ថែមទៀតអំពីកីឡាបាល់ទាត់ពីបណ្តាកីឡាករអាជីព និងដើម្បីសុខភាពរបស់ពួកគេផងដែរនោះ ពិសេសនេះគឺជាពេលវេលាមួយដែលបានរួមចំណែកក្នុុងការផ្តល់ភាពកក់ក្តៅដល់កុមារ និងយុវជនពិការទំាងនោះ ជៀសផុតពីការរើសអើងព្រមទាំងបានបង្ហាញឱ្យឃើញាកីឡាគឺសម្រាប់អ្នកគ្រប់គ្នាដោយមោនប្រកាន់ភេទ ពណ៌សម្បុរ ឬបុគ្គលក្ខណៈនៃរូបរាងកាយរបស់បុគ្គលម្នាក់ៗនោះឡើយ។

_MG_0063

នាល្ងាចនោះដែរ ក្រុមយុវជន និងកុមារ កុមារីទាំង ៥០ រូប បានចូលរួមក្នុងការឈ្វេងយល់ពីបច្ចេកទេសក្នុងការហ្វឹកហាត់ក៏ដូចជាទាត់បាល់កម្សាន្តជាមួយនឹងកីឡាករទាំងអស់ដែលត្រូវបានបែងចែកជាក្រុមផ្សេងៗគ្នាប្រកបដោយភាពរីករាយ និងស្និទ្ធស្នាលក្រៃលែង៕

_MG_0048

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ