Copa America 2016: ក្រុមជម្រើសជាតិ ឈីលី ឈ្នះជើងឯក ២ ឆ្នាំជាប់គ្នា

ការប្រកួតពានរង្វាន់ Copa America 2016 ដែលជាកាប្រកួតពិសេសដើម្បីគំរបខួប ១០០ ឆ្នាំនោះបានបញ្ចប់ជាស្ថាពរហើយដោយក្រុមជម្រើសជាតិ ឈីលី បានឈ្នះពាន Copa America 2016 ជាលើកទី២ ក្នុងរយៈពេល ២ ឆ្នាំជាប់គ្នា ២០១៥ និង ២០១៦ ក្រោយពីបានយកឈ្នះក្រុមជម្រើសជាតិ អាហ្សង់ទីន ដោយការស៊ុតបាល់ ១១ ម៉ែត្រកាត់សេចក្ដី ៤-២ កាលពីព្រឹកមិញនេះ។

ការប្រកួតរវាងក្រុមទាំងពីរគឺជក់ចិត្តដោយក្រុមទាំងពីរធ្វើការវាយសម្រុកគ្នាទៅវិញទៅមកពេញ ៩០ នាទី ក៏គ្មានក្រុមណាអាចរកបានគ្រាប់បាល់បាននោះទេ។ ក្នុងនោះការប្រកួតនោះផងដែរក៏មានការប៉ះទង្គិចគ្នាជាច្រើនដែលជាលទ្ធផល មានកាតក្រហមពីរត្រូវអាជ្ញាកណ្តាលផ្តល់ឲ្យកីឡាករ ក្នុងនោះ កីឡាករ Marcelo Diaz របស់ក្រុមជម្រើសជាតិ ឈីលី ទទួលពិន័យកាតក្រហម នៅនាទីទី ២៨ (លឿង២ដង) និងកីឡាករ Marcos Rojo របស់ក្រុមជម្រើសជាតិ អាហ្សង់ទីន ទទួលបានកាតក្រហម នៅនាទីទី ៤៣។

ការប្រកួតឈានចូលដល់វគ្គបន្ថែម ១៥ នាទី ២ ដង ក្រុមទាំងពីរនៅតែព្យាយាមរកគ្រាប់បាល់រៀងៗខ្លួនតែនៅតែមិនអាចរកបានគ្រាប់បាល់នោះទេ ដោយការប្រកួតត្រូវកាត់សេចក្តីរកជើងឯកដោយការស៊ុតបាល់ ១១ ម៉ែត្រ។ ក្រុមជម្រើសជាតិ ឈីលី ជាអ្នកស៊ុតដំបូងតែកីឡាករ Vidal ធ្វើមិនសម្រេច ខណៈកីឡាករខ្សែប្រយុទ្ធឆ្នើម Lionel Messi ក៏ធ្វើមិនសម្រេចដូចគ្នា។ កីឡាករបន្ទាប់ទាំងសងសុទ្ធតែថ្វើបានសម្រេចខណៈកីឡាករ ខ្សែបម្រើ Lucas Biglia របស់ក្លឹប Lazio ជាអ្នកស៊ុតមិនបានសម្រេចឲ្យក្រុមជម្រើសជាតិ អាហ្សង់ទីន។ លទ្ធផលចុងក្រោយក្រុមជម្រើសជាតិ ឈីលី យកឈ្នះក្នុងលទ្ធផល ៤-៣។ នេះជាឆ្នាំទី ២ ហើយដែលក្រុមជម្រើសជាតិ ឈីលី បានយកឈ្នះលើក្រុមជម្រើសជាតិ អាហ្សង់ទីន ក្នុងការស៊ុតបាល់ ១១ ម៉ែត្រវគ្គផ្តាច់ព្រ័ត្រ។

13502750_788687671233154_6902340977981863505_o

13483184_788741091227812_3786035642041533582_o

13490719_788740454561209_9033622750024045427_o

13494823_788740097894578_6930941431091816491_n

13495367_788741117894476_8040801530230891761_o

13497729_788740961227825_545113504133412406_o

13502509_788740084561246_8778832654552661919_o

13502712_788740374561217_9190325891818680620_o

13502765_788740591227862_935021763528501686_o

13502966_788740611227860_392597226374590837_o

13522825_788740224561232_3046151635209185696_o

13528254_788740371227884_3635762903771096573_o

13528373_788740847894503_3616402780785598018_o

13528516_788740067894581_2418443204390002283_o

13558729_788740804561174_8603433717405835465_o

13559105_788740794561175_7062007720141448553_o

13559159_788740577894530_2117566641111018639_o

13559211_788740901227831_6354948413730869188_o

13559206_788740277894560_2015219922058984821_o

គួរបញ្ជាក់ផងដែរថាក្នុងនោះក្រុមជម្រើសជាតិ អាហ្សង់ទីន ឈ្នះពាន Fair-Play , ពានរង្វាន់ Golden Glove បានទៅអ្នកចាំទី Claudio Bravo របស់ក្រុមជម្រើសជាតិ ឈីលី, ពានរង្វាន់ Golden Boot បានទៅលើកីឡាករ Eduardo Vargas ដែលរកបាន ៦ គ្រាប់ និង ពានរង្វាន់ Golden Ball បានទៅកីឡាករ Alexis Sanchez៕

13528045_788714004563854_9196685455234614653_o

13528036_788714521230469_916066755721718289_o

13528197_788716047896983_904203489968091879_o

13528503_788717731230148_5663621520533475533_o

អត្ថបទ៖ រិទ្ធី

រូបភាព៖ Copa América Centenario 2016

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ