Euro 2016: លទ្ធផលនៃការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយកាលពីយប់មិញនេះ

ការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប Euro 2016 វគ្គ ១៦ ក្រុម កាលពីយប់មិញនេះ ក្រុមជម្រើសជាតិបារាំង ដែលជាម្ចាស់ផ្ទះបានកៅអីទៅលេងវគ្គ ៨ ក្រុមចុងក្រោយក្រោយយកឈ្នះលើក្រុមជម្រើសជាតិ អៀកឡង់ ២-១ កាលពីយប់មិញនេះ។

នៅក្នុងការប្រកួតដែលធ្វើឡើងនៅកីឡដ្ឋាន Parc OL ទីក្រុង Lyon ការប្រកួតរវាងក្រុមចាប់ផ្តើមដោយសម្លេងស្រែកហ៊ោហើយក្រុមទាំងពីរវាយសម្រុកគ្នាទៅវិញទៅមក តែក្រុមជម្រើសជាតិ អៀកឡង់ ជាក្រុមដែលរកបានគ្រាប់នាំមុខមុន ដោយការស៊ុតបាល់ពិន័យ ១១ ម៉ែត្ររបស់កីឡាករ Robert Brady នៅនាទីទី ២ ក្រោយខ្សែការពាររបស់ក្រុមបារាំងធ្វើឲ្យមានកំហុសនៅក្នុងតំបន់គ្រោះថ្នាក់។ ក្រោយការនាំមុខរបស់ក្រុមជម្រើសជាតិ អៀកឡង់ ក្រុមបារាំង ធ្វើការវាយសក្រុមជាខ្លាំងតែមិនអាចរកបានគ្រាប់បាល់នោះទេ។

ចូលដល់តង់ទី ២ ក្រុមជម្រើសជាតិ បារាំង វាយសម្រុកកាន់តែខ្លាំង លុះដល់នាទីទី ៥៨ កីឡាករ Antoine Griezmann ដែលជាខ្សែប្រយុទ្ធឆ្នើមក្លឹប Atletico Madrid រកបានគ្រាប់បាល់តាមស្មើវិញ។ ក្រោយរកបានគ្រាប់បាល់តាមស្មើបានប្រមាណជា ៣ នាទីកីឡាកររូបនេះដដែលរកបានគ្រាប់ទី ២ នៅនាទីទី ៦១ ជួយឲ្យ ក្រុមជម្រើសជាតិបារាំង យកឈ្នះ ២-១ វិញ។

13558819_1167281066658071_1922134255048762849_o

13497951_1167218613330983_7098978284868040681_o

13497741_1167287449990766_638912526071022899_o

13498133_1167285799990931_4986643629078021297_o

13495397_1167286579990853_584786956082285337_o

គូរទី២ ក្រុមជម្រើសជាតិ អាល្លឺម៉ង់ ក៏បានកៅអីទៅលេងវគ្គ ៨ ក្រុមចុងក្រោយផងដែរដោយបានយកឈ្នះលើក្រុមជម្រើសជាតិ ស្លូនវ៉ាគី ក្នុងលទ្ធផល ៣-០។

គ្រាប់បាល់ទាំង ៣ គ្រាប់រកបានដោយខ្សែការពារកីឡាករ Jerome Boateng របស់ក្លឹប Bayern Munich នៅនាទីទី ៨ ។ គ្រាប់ទី២ រកបានដោយខ្សែប្រយុទ្ធ Mario Gomez របស់ក្លឹប Beşiktaş នៅនាទីទី ៤៣ និងគ្រាប់បាល់ទី៣ រកបានខ្សែបម្រើវ័យក្មេង កីឡាករ Julian Draxler របស់ក្លឹប Wolfsburg នៅនាទីទី ៦៣។ គួរបញ្ជាក់ផងដែរក្នុងការប្រកួតនោះផងដែរកីឡាករ Mesut Ozil របស់ក្លឹប Arsenal ស៊ុតបាល់ពិន័យ ១១ ម៉ែត្រ មិនបានសម្រេចនៅនាទីទី ១៣ មួយគ្រាប់ផងដែរ។

13495565_1167435373309307_1232550182403784637_o

13490663_1167435459975965_7373537162434865667_o

13502723_1167435553309289_8712387678455829082_o

13502998_1167435579975953_5614970513713220170_o

13502990_1167435603309284_7809728115469855806_o

13502852_1167435479975963_7034232435111941486_o

13528600_1167435399975971_3755173891827263824_o

13528559_1167435396642638_5695902201720787832_o

ចំណែកឯការប្រកួតរវាង ក្រុមជម្រើសជាតិ ប៊ែលហ្សិក ជាមួយក្រុមជម្រើសជាតិ ហុងគ្រី កាលពីម៉ោង ៨ រំលងអធ្រាត្រ នៅកីឡដ្ឋាន Stadium Municipal, Toulouse ទីក្រុង Toulouse នោះលទ្ថផលចុងក្រោយគឹក្រុមជម្រើសជាតិ ប៊ែលហ្សិកបានយកឈ្នះ ៤-០។

គ្រាប់បាល់ទាំង ៤ គ្រាប់របស់ក្រុមប៊ែលហ្សិក រកបានដោយខ្សែការពារ កីឡាករ Toby Alderweireld របស់ក្លឹប Tottenham Hotspur តែតបញ្ជូលទីនៅនាទីទី ១០។ គ្រាប់បាល់ទី២ រកបាននៅនាទីទី ៧៨ នៃការប្រកួតដោយខ្សែប្រយុទ្ធវ័យក្មេង កីឡាករ Michy Batshuayi របស់ក្លឹប Marseille។ ២ នាទីបន្ទាប់ នៅនាទីទី ៨១ កីឡាករ   Eden Hazard រកបានគ្រាប់ទី៣ ដោយការបណ្តើរបាល់ម្នាក់ឯងយ៉ាងល្អ ខណៈគ្រាប់បាល់ទី ៤ រកបានដោយកីឡាករ Yannick Ferreira-Carrasco របស់ក្លឹប Atletico Madrid  នៅចុងម៉ោងនាទីទី ៩០។ ដូចនេះក្រុមជម្រើសជាតិ ប៊ែលហ្សិក នឹងត្រូវជួបប្រកួតជាមួយក្រុមជម្រើសជាតិ វែលស៍ នៅវគ្គ ៨ ក្រុមចុងក្រោយ៕

13502578_1167599623292882_1728814470525143928_o

13497947_1167599986626179_3570996445338087997_o

13528138_1167599893292855_3111180919143094801_o

13528275_1167601469959364_3734988874339477460_o

EURO-2016-Knock-Out-Stage1

អត្ថបទ៖ រិទ្ធី

រូបភាព៖ UEFA Euro 2016

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ