ដឹងអត់! លោក មាស ចាន់ណា និយាយអ្វីខ្លះមុនឈ្នះការពារជាតិ ១-០ កាលពីថ្ងៃសៅរ៍?

ភ្នំពេញ៖ «ថ្ងៃនេះ ខ្ញុំនឹងព្យាយាមធ្វើឲ្យបឹងកេត សប្បាយចិត្ត» គឺជាសំដីលោក មាស ចាន់ណា គ្រូបង្វឹកក្រុមណាហ្គាវើលនិយាយទៅកាន់លោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹកក្រុមបឹងកេតអង្គរ មុនក្រុមណាហ្គាវើលទម្លាក់ក្រុមក្រសួងការពារជាតិ(ទ័ព) ពីកំពូលតារាងលីគកំពូលកម្ពុជា(MCL) សប្ដាហ៍ទី១១ តាមរយៈការយកឈ្នះដោយលទ្ធផល ១-០ កាលពីចុងសប្ដាហ៍កន្លងទៅ ។

សូមរំឮកថា កាលពីល្ងាចថ្ងៃទី២៥ ខែមិថុនាកន្លងទៅ ក្រុមណាហ្គាវើល បានយកឈ្នះក្រុមម្ចាស់ផ្ទះក្រសួងការពារជាតិដោយលទ្ធផលតានតឹងបំផុត បន្ទាប់ពីគ្រាប់បាល់ជ័យជម្នះ ១គ្រាប់របស់ខ្លួន កើតឡើងនៅនាទីទី ៩០+៣ ដែលធ្វើសម្រេចដោយកីឡាករ Anderson ។ ប៉ុន្ដែក្រោយបញ្ចប់ការប្រកួតភ្លាម ក្រៅពីអបអរសាទរជ័យជម្នះ និងសរសើរពីការខិតខំរបស់កូនក្រុម លោក មាស ចាន់ណា បានបង្ហើបឲ្យដឹងពីរឿងមួយទាក់ទងនឹងលោក ប្រាក់ សុវណ្ណារ៉ា។

13511948_570855119753776_5945114005819892496_n

គ្រូបង្វឹកវ័យជាង ៣០ឆ្នាំរូបនេះ បាននិយាយថា «ខ្ញុំបាននិយាយប្រាប់ទៅកាន់ក្រុមបឹងកេត គឺគ្រូបឹងកេត (ប្រាក់សុវណ្ណារ៉ា) ថា ថ្ងៃនេះខ្ញុំនឹងព្យាយាមធ្វើឲ្យបឹងកេតសប្បាយចិត្ត» ។ ប៉ុន្ដែយ៉ាងណាមិញលោក មាស ចាន់ណា មិនបានបញ្ជាក់ពីមូលហេតុថា តើហេតុអ្វីបានជាលោកនិយាយដូច្នេះ ទៅកាន់លោក ប្រាក់ សុវណ្ណារ៉ា ដែលជាគូប្រជែងនៅក្នុងលីគកំពូលកម្ពុជាជាមួយគ្នានោះទេ?ប៉ុន្ដែអ្វីដែលលោកបាននិយាយ គឺពិតជាធ្វើឲ្យលោក ប្រាក់ សុវណ្ណារ៉ា សប្បាយចិត្តពិតមែន បន្ទាប់ពីក្រុមណាហ្គាវើលយកឈ្នះក្រុមក្រសួងការពារជាតិ ធ្វើឲ្យក្រុមបឹងកេតអង្គរ មានឱកាសឡើងគ្រងតំណែងកំពូលតារាងតែម្ដង ។

បច្ចុប្បន្នក្រុមបឹងកេតអង្គរ កំពុងឈរកំពូលតារាងមាន ៣០ពិន្ទុ ដោយប្រកួត ១១លើកឈ្នះ១០ និងចាញ់១  រីឯក្រុមក្រសួងការពារជាតិ បានធ្លាក់មកឈរលេខ២ មាន ២៧ពិន្ទុជាមួយលទ្ធផលការប្រកួត ១១លើកឈ្នះ៩ និងចាញ់ ២ប្រកួត ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ