NBA: កីឡាករ LeBron James នឹងមិនទៅចូលរួមអូឡាំពិក នៅទីក្រុង Rio នោះទេ

កីឡាករលេងបាល់បោះដ៏ឆ្នើមដេលទើបនឹងឈ្នះពាន MVP កាលពីពេលថ្មីៗនេះ កីឡាករ LeBron James បានប្រកាសជាផ្លូវការក្រោយជួយក្រុម Cleveland Cavaliers ឲ្យឈ្នះជើងឯកជាំលើកដំបូងក្នុងរយៈពេល ៥២ ឆ្នាំថា ខ្លួននឹងមិនចូលរួមការប្រកួតនៅអូឡាំពិក នាទីក្រុង Rio នោះឡើយ។

ភ្នាក់ងាររបស់កីឡាកររូបនេះលោក Rich Paul បាននិយាយថា កីឡាករមេដាយមាស ២ សម័យ បានជូនព័ត៌មានទៅឲ្យក្រុមបាល់បោះជម្រើសជាតិ អាម៉េរិក រួចហើយថាខ្លួននឹងមិនចូលរួមក្នុងការប្រកួតអូឡាំពិក នាពេលខាងមុខនេះ។

សម្រេចចិត្តមិនចូលរួមប្រកួតអូឡាពិកនាពេលខាងមុខនេះកីឡាកររូបនេះបានប្រាប់ថាដោយសារតែចង់សម្រាកនៅរដូវក្តៅខាងមុខ ដូចនេះទើបសម្រេចចិត្តមិនចូលរួមប្រកួត។

គួរបញ្ជាក់ផងដែរថា កីឡាករ វ័យ ៣១ ឆ្នាំរូបនេះបានក្លាយជា MVP ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រដេលបានជួយឲ្យក្រុម Cleveland Cavaliers យកឈ្នះលើក្រុម Golden State ដើម្បីឈ្នះពានជាលើកដំបូងក្នុងរយៈពេល ៥២ ឆ្នាំ៕

141C27F3000005DC-0-image-a-1_1466749207218

3593B48700000578-0-image-a-3_1466749260459

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Dailymail

មតិយោបល់

Sponsor

អត្ថបទថ្មីៗ