Lao Premier League: កាលវិភាគប្រកួត សប្តាហ៍ទី ១៣

សម្រាប់ការប្រកួត Lao Premier League ថ្ងៃអាទិត្យសប្តាហ៍នេះ  មានការប្រកួតតែ ៤ គួរ ដែលក្នុងនោះក្នុងនោះគូរពិសេសគឺជាការប្រកួតរវាងក្លឹប Lao Toyota FC  នឹងត្រូវទទួលភ្ញៀវក្លឹប Lanexang UTD ក្នុងការប្រកួតសប្តាហ៍ទី ១៣ នេះ។ ការប្រកួតនេះគឺសំខាន់ចំពោះក្លឹបទាំងពីរខណៈក្លឹបទាំងពីរត្រូវការ ៣ ពិន្ទុដើម្បីត្រលប់ទីឈនៅកំពូលតារាងពិន្ទុវិញ។

បច្ចុប្បន្ននេះក្លឹប Lanexang UTD ទើបតែប្រកួតបាន ១០ ប្រកួតប៉ុណ្ណោះ ឈ្នះ ៨ ចាញ់ ១ ស្មើ ១ មាន ២៥ ពិន្ទុ ឈនៅលេខ ៣ ខណៈក្លឹប Lao Toyota FC លេង ១០ ដូចគ្នាតែឈ្នះ ៩ ចាញ់ ១ ដូចនេះមាន ២៧ ពិន្ទុឈនៅលេខ ២។ រីឯក្លឹបដែលឈនៅលេខ ១ បណ្តោះអាសន្ននោះគឹក្លឹប CSC Champa FC ដែលលេងបាន ១២ ប្រកួតហើយ មាន ២៨ ពិន្ទុប៉ុណ្ណោះ។ ដូចនេះការប្រកួតមួយនេះគឺសំខាន់ចំពោះក្លឹបទាំងពីរហើយក៏ជាការប្រកួតធំប្រចាំសប្តាហ៍ផងដែរ។ ខាងក្រោមនេះជាកាលវិភាគប្រកួត Lao Premier League 2016 សប្តាហ៍ទី ១៣ ដែលប្រកួតនៅថ្ងៃ អាទិត្យ ទី២៦ នេះ។

13497619_1104722532922752_8194744947605890690_o

អត្ថបទ៖ រិទ្ធី

រូបភាព៖ Lao Premier League

មតិយោបល់

Sponsor

អត្ថបទថ្មីៗ