៥សន្លឹកនៃការលត់ក្រុម U-16ថៃ ៣-១ របស់ក្រុម U-16កម្ពុជាពីម្សិលមិញ

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម ១៦ឆ្នាំកម្ពុជា(U-16) នឹងធ្វើដំណើរមកដល់កម្ពុជានាព្រឹកថ្ងៃទី២៥ ខែមិថុនានេះបន្ទាប់ពីយកឈ្នះក្រុមជម្រើសជាតិអាយុក្រោម ១៦ឆ្នាំថៃ ដោយលទ្ធផល ៣-១ ក្នុងជំនួបមិត្តភាពលើទីលាន Nongjok National Training Center ប្រទេសថៃ កាលពីម្សិលមិញ ។

13439051_1757514704486030_3913726665742959912_n

គួរបញ្ជាក់ថា បេសកកម្មបោះជំរុំហ្វឹកហាត់នៅថៃរបស់ក្រុម U16កម្ពុជា គឺបានបញ្ចប់ហើយ ដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះពានរង្វាន់ AFF U-16 Championship 2016 នាខែកក្កដាខាងមុខ ។ ប៉ុន្ដែការយកឈ្នះក្រុម U-16ថៃ គឺជាជ័យជម្នះទី២ របស់ក្រុម U16កម្ពុជាលើទឹកដីថៃ ដោយជ័យជម្នះលើកទី១ គឺយកឈ្នះក្រុម Chunbory ដោយលទ្ធផល ៥-១ ខណៈមួយប្រកួតបើឆាកពីដើមសប្ដាហ៍ចាញ់ក្រុម Thonburi ២-០ ។ខាងក្រោមនេះ គឺជារូបភាព ៥សន្លឹក ដែលក្រុមជម្រើសជាតិអាយុក្រោម ១៦ឆ្នាំកម្ពុជា យកឈ្នះក្រុមជម្រើសជាតិអាយុក្រោម ១៦ឆ្នាំថៃដែលជាក្រុមការពារតំណែងជើងឯកពានរង្វាន់ AFF U-16 Championship 2016 ដោយយលទ្ធផល ៣-១ ម្សិលមិញ ៕

13439228_1757514364486064_2346900437485960697_n

13532815_1757514391152728_3239040172635291127_n

13532959_1757514314486069_4265069121886578779_n

13532985_1757513637819470_2885522365882465424_n

អត្ថបទ៖ បុត្រា

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ