៤វិទ្យាល័យនឹងប្រជែងគ្នាដណ្ដើមប្រាក់រង្វាន់ពីកម្មវិធីចលនាអូឡាំពិក

ភ្នំពេញ៖ ក្រោយពីបានធ្វើការប្រកួតជម្រុះនូវប្រភេទកីឡាមួយចំនួន នៅតាមវិទ្យាល័យទាំង៤ តាំងពីខែឧសភា មកដល់ពេលនេះរួចមក គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានរៀបចំការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ក្នុងកម្មវិធី Olympic Move ឬ ចលនាអូឡាំពិកដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែកក្កដា ខាងមុខនេះ នៅពហុកីឡាដ្ឋានជាតិ ដើម្បីដណ្តើើមយកទឹកប្រាក់ ចំនួន ៤០០០ដុល្លារនោះ និងមានការចូលរួមពីវិទ្យាល័យចំនួន៤ នៅក្នុងរាជធានីភ្នំពេញ។

IMG_4384-copy

លោក ម៉ៃ សំអាត តំណាងក្រុមអប់រំនៃបណ្ឌិតសភាកីឡាអូឡាំពិកកម្ពុជា បានប្រាប់ឱ្យដឹងថា៖ «នៅក្នុងវគ្គផ្ដាច់ព្រត្រ័នេះនឹងមានការចូលរួមបំពាក់មេដាយនិង ប្រគល់រង្វាន់ ពីឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា  លោកស៊ាន បូរ៉ាត់ រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា និង ឯកឧត្តម វ៉ាត់ ចំរើនអគ្គលេខាធិកាគណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជា។»

លោកបន្តថា៖ «កម្មវិធិ ចលនាកីឡាអូឡាំពិក រៀបចំឡើង គឺដើម្បីបំផុសចលនាអូឡាំពិកទៅលើយុវជនដែលជាពិសេសផ្តោតទៅលើយុវជនមានអាយុចាប់ពី១៣ទៅ១៨ឆ្នាំ ឱ្យចាប់អារម្មណ៍លេងកីឡាឱ្យបានច្រើន និងជៀសវាងយកពេលទំនេរទៅដើរលេងឥតប្រយោជន៍ មកលេងកីឡាដើម្បីសុខភាពល្អ ។»

IMG_4764-copy

សូមបញ្ជាក់ថា នេះជាលើកទី១ហើយ ដែលកម្មវិធីនេះត្រូវបាន គណៈកម្មការជាតិអូឡាំពិកអន្តរជាតិ IOC បង្កើតឡើងដោយមានការសហការឧបត្ថម្ភពីក្រុមហ៊ុនកូកាកូឡា សហការគ្នារៀបចំជាមួយនឹង NOCC ដើម្បីសង្គម និងដំណើរឆ្ពោះទៅរកថ្នាល់ជំនាន់ក្រោយសម្រាប់ស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។

មន្ត្រីនៃគណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជា រូបនេះបន្ថែមថា៖ «វិទ្យាល័យទាំង៤ដែលត្រូវប្រជែងគ្នាដណ្ដើមប្រាក់រង្វាន់នោះមានវិទ្យាល័យបាក់ទូក ជម្ពូវ័ន ឥន្ទ្រទេវី និង ព្រះស៊ីសុវត្ថិ ដោយអ្នកឈ្នះលេខ១ និង ទទួលបានរង្វាន់ ៤០០០ដុល្លារ លេខ២ទទួលបាន ៣០០០ដុល្លារ លេខ៣ទទួលបាន ២០០០ដុល្លារ និងលេខ៤ ទទួលបានរង្វាន់ ១០០០ដុល្លារដែលថវិកាសម្រាប់អ្នកតំណាងសាលាយកទៅជួយដល់សាលារៀនរបស់ខ្លួនក្នុងអភិវឌ្ឍន៍៕

IMG_4842 copy

អត្ថបទ៖ ជីង ឡុង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ