បាក់ទូក និង មហាផ្ទៃ លេចធ្លោជាងគេក្នុងការប្រកួតជើងឯកវូស៊ូជាតិឆ្នាំ២០១៦

ភ្នំពេញ៖ ក្រុមវូស៊ូវិទ្យាល័យបាក់ទូក និង ក្រសួងមហាផ្ទៃគឺជាក្រុមខ្លាំងដូចគ្នានៅក្នុងការប្រកួតជើងឯកជាតិឆ្នាំ២០១៦ ដែលបានចាប់ផ្ដើមពីថ្ងៃទី២០ និងបញ្ចប់នៅថ្ងៃទី២៤ ខែមិថុនានេះ។

13516467_851900364914181_8511355112439670475_n

ការប្រកួតដែលមានក្លឹបចំនួន ៩ ចូលរួមនោះមានកីឡាករ ១៥០នាក់ និង កីឡាការិនី ១៥៥នាក់ចូលរួម។ ជាមួយគ្នានេះដែរ ផ្នែក Taaolu ឯកត្តជនមាន ១០វិញ្ញាសាគឺ ឆាន់ឈាន(បុរស-នារី) ណានគាន់(បុរស-នារី) ជៀនស៊ុនារីថៃជិ(បុរស-នារី) ណាន់ឈាន(បុរស-នារី) ថៃជិជាន (នារីគុនស៊ុ) (បុរសណានគុន ចាងឈាន) និង ថៃជិឈាន៤២ (បុរស-នារី) ។ រីឯ Taolu ប្រកួតជាក្រុមដែលមួយក្រុមមានគ្នា ៣នាក់នោះមានមួយវិញ្ញាសាគឺ Duilian (បុរស-នារី ) និង ប្រភេទប្រយុទ្ធគឺ Shan Shou មាន ៨ ប្រភេទទម្ងន់គឺបុរស ៥ប្រភេទទម្ងន់ដែលមាន៤៨គីឡូក្រាម ៥២គីឡូក្រាម ៥៦គីឡូក្រាម ៦៥ គីឡូក្រាម និង ៧៥គីឡូក្រាមឡើង។ ចំពោះ ៣ប្រភេទទម្ងន់របស់នារីវិញនោះគឺ ៤៥គីឡូក្រាម ៥២គីឡូក្រាម និង៦០គីឡូក្រាមឡើង។ ក្នុងចំណោម២៥ ទាំងវិញ្ញាសាសំដែង(Taolu) និងប្រយុទ្ធ(Shan Shou)នោះក្លឹបវីស៊ីក្រសួងមហាផ្ទៃនិងវិទ្យាល័យបាក់ទូកដណ្ដើមបានមេដាយមាសចំនួន ៧ គ្រឿងដូចគ្នា។

13466105_851899704914247_3868946978723133765_n

ឯកឧត្តមអ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡាដែលអញ្ជើញចូលរួមបំពាក់មេដាយដល់ជ័យលាភី បានលើកឡើងថា វូស៊ូជាកីឡាសម្រាប់មនុស្សគ្រប់វ័យ សម្រាប់មនុស្សចាស់ការហាត់ថៃជិអាចធ្វើឲ្យមានសុខភាពល្អ ទាំងផ្លូវកាយទាំងផ្លូវចិត្ត៕

13466334_851900041580880_6620011480321356187_n

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ