NOCC៖ បណ្ដាញសារព័ត៌មានទាំងអស់ត្រូវយល់ដឹងផ្នែកកីឡានីមួយៗឱ្យច្បាស់មុនកម្ពុជាធ្វើម្ចាស់ផ្ទះស៊ីហ្គេម

ភ្នំពេញ៖ នៅសល់រយៈពេល ៧ឆ្នាំ តែប៉ុណ្ណោះ ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះលើកដំបូង និងចាប់ផ្ដើមប្រកួតហើយ ខណៈដែលបច្ចុប្បន្ននេះគ្រប់បណ្ដាញអង្គភាពសារព័ត៌មានមួយចំនួននៅមិនទាន់យល់ដឹងពីច្បាប់ ឬវិន័យនៃការប្រកួត និងឈ្មោះកីឡាតាមប្រភេទនីមួយៗនៅឡើយនោះទេ។ បច្ចុប្បន្នប្រព័ន្ធផ្សព្វផ្សាយ មានការប្រកួតប្រជែងខ្លាំងហើយបច្ចេកទេសក៏មានកម្រិតស្តង់ដាខ្ពស់ផងដែរប៉ុន្តែកង្វះខាតនោះគឺការសហការគ្នាជាមួយអ្នកជំនាញកីឡាតាមប្រភេទនីមួយៗ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិកានៃគណៈកម្មាធិកាជាតិអូឡាំពិកកកម្ពុជា(NOCC) បានមានប្រសាសន៍តាមទូរស័ព្ទថា៖«សម្រាប់វគ្គបណ្ដុះបណ្ដាលជំនាញសសេរព័ត៌មានកីឡា ខាង NOCC ធ្លាប់បានរៀបចំ២លើករួចមកហើយដែលមានសិក្ខាកាមតាមអង្គភាពនីមួយៗចំនួន ២៥នាក់ក្នុងប្រទេសកម្ពុជា។ ខណៈដែលនៅឆ្នាំនេះ NOCC នឹងរៀបចំជាលើកទី៣ ក្រោយព្រឹត្តិការណ៍ប្រកួតអូឡាំពិករដូវក្ដៅនៅប្រទេសប្រេស៊ីលចប់រួចរាល់។ ឯកឧត្តមបន្តថា៖ «ឆ្នាំនេះយើងធ្វើលក្ខណៈតូចៗដូចឆ្នាំរាល់ដងសិនដោយមិនទាន់អញ្ជើញគ្រប់បណ្ដាអង្គភាពព័ត៌មានទាំងអស់នៅឡើយនោះទេ ព្រោះមិនទាន់មានថវិកាគ្រប់គ្រាន់ក្នុងការរៀបចំ តែនៅឆ្នាំក្រោយនេះ នឹងរៀបចំឱ្យបានធំជាងមុនដោយអញ្ជើញគ្រប់ស្ថាប័នទាំងអស់ក្នុងប្រទេសចូលរួមតែម្ដង។ ឥឡូវនេះ យើងមានធនធានអ្នកសារព័ត៌មានកីឡាច្រើន អ៊ីចឹងយើងមានក្ដីសង្ឃឹមថាយើងនឹងអាចបណ្ដុះបណ្ដាលឱ្យគាត់ក្លាយជាអ្នកយកព័ត៌មានកីឡាអាជីព និងមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។ ព័ត៌មានស្ដង់ដាកីឡា គេត្រូវការអ្នកសរសេរ ចេះបច្ចេកទេស ចេះគោលការណ៍ Fair Play និងត្រូវចេះបទបញ្ជានៃការប្រកួត។»

_MG_9456

យោងតាមការបញ្ជាក់របស់ អគ្គលេខាធិការរូបនេះបានឱ្យដឹងថា នាពេលឆាប់ៗខាងមុខនេះ NOCC នឹងបង្កើតឱ្យមានមជ្ឈមណ្ឌលព័ត៌មានកីឡាស៊ីហ្គេម ២០២៣មួយ ក្រោយពីមានការអនុម័តពីទីស្តីការគណៈរដ្ឋមន្ត្រីដោយទីនោះនឹងក្លាយជាកន្លែងបណ្ដុះបណ្ដាលធនធានអ្នកសារព័ត៌មានកីឡា៕

អត្ថបទ៖ ជីង ឡុង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ