U-16 អូស្ដ្រាលី នឹងមកកម្ដៅសាច់ដុំជាមួយ U-19 ភ្នំពេញក្រោន មុនប្រកួតពាន AFF U-16

ភ្នំពេញ៖ ដើម្បីជាការត្រៀមខ្លួនចូលរួមប្រកួតពានរង្វាន់យុវជនប្រចាំតំបន់អាស៊ាន AFF U-16 Championship 2016 ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខនោះ ក្រុមជម្រើសជាតិអាយុក្រោម ១៦ឆ្នាំអូស្ដ្រាលី (U-19)  នឹងមានការប្រកួតកម្ដៅសាច់ដុំមួយនៅលើទឹកដីប្រទេសកម្ពុជាដោយត្រូវជួបក្រុមយុវជនអាយុក្រោម ១៩ឆ្នាំនៃក្លឹបភ្នំពេញក្រោន ដែលទើបតែបានលើកពានជើងឯកយុវជន Smart RSN  Youth Competition U-19 កាលពីពេលថ្មីៗកន្លងទៅ។

_MG_7555

យោងតាមព័ត៌មានលើប្រព័ន្ធទំនាក់ទំនងសង្គមរបស់ក្លឹបភ្នំពេញក្រោន បានបញ្ជាក់ថា ជំនួបមិត្តភាពអន្ដរជាតិនេះ នឹងធ្វើឡើងនៅថ្ងៃទី០៦ ខែកក្កដាខាងមុខ វេលាម៉ោង ៣រសៀលលើទីលានកីឡដ្ឋាន RSN ។ នេះជាការប្រកួតដកស្រង់បទពិសោធន៍របស់ក្រុមយុវជនអូស្ដ្រាលីដែលជាបេក្ខភាពចូលរួមប្រកួតពានរង្វាន់ AFF U-16 Championship 2016 និងស្ថិតក្នុងពូលជាមួយក្រុមសិង្ហបុរី, ម៉ាឡេស៊ី, វៀតណាម, ហ្វីលីពីន និងក្រុមជើងឯករងឆ្នាំចាស់មីយ៉ាន់ម៉ា។

the-joeys-starting-xi-for-their-clash-with-thailand_1095ikxzd2a931iyvgpe1mqdq4

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៥ ក្រុម U-16អូស្ដ្រាលីនេះ ក៏បានបង្ហាញវត្តមានលើវាលស្មៅពហុកីឡដ្ឋានជាតិក្នុងរាជធានីភ្នំពេញអំឡុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ខាងលើផងដែរ ប៉ុន្ដែដណ្ដើមបានត្រឹមចំណាត់ថ្នាក់លេខ៣ ប៉ុណ្ណោះក្រោយយកឈ្នះក្រុមយុវជនឡាវ។ ប៉ុន្ដែអ្វីដែលគេចាប់អារម្មណ៍នោះគឺ កីឡាករយុវជននៃក្រុម U-16 អូស្ដ្រាលីនេះមានមាឌធំៗដែលជាហេតុនាំឲ្យមានផលពិបាកដល់គូប្រកួតលើទីលាន តែយ៉ាងណាពួកគេមិនអាចធ្វើអ្វីក្រុម U-16ថៃ ឬក្រុម U-16មីយ៉ាន់ម៉ាបានឡើយនាពេលនោះ៕

_MG_9165

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ