EPL: កីឡាករ Victor Wanyama ចុះកុងត្រាជាមួយក្លឹប Tottenham រយៈពេល ៥ ឆ្នាំ

ក្លឹប Tottenham បានចុះកុងត្រាជាមួយកីឡាករខ្សែបម្រើកណ្តាល កីឡាករ Victor Wanyama ក្នុងតម្លៃខ្លួន ១១លានអឺរ៉ូ ពីក្លឹប Southampton រយៈពេល ៥ ឆ្នាំ។

ការផ្ទេរនេះយើងបានឃើញកីឡាកររូបនេះនឹងអាចលេងក្រោមការដឹកនាំរបស់លោក Mauricio Pochettino ដែលបច្ចុប្បន្នជាអ្នកចាត់ការទូទៅរបស់ក្លឹប Tottenham ហើយធ្លាប់ដឹកនាំកីឡាកររូបនេះកាលពីលោកជាអ្នកចាត់ការទូទៅរបស់ក្លឹប Saints។

កីឡាករ Wanyama មកផ្ទេរមក St Mary ពីក្លឹប Celtic ក្នុងតម្លៃខ្លួន ១២.៥លានអឺរ៉ូ នៅឆ្នាំ ២០១៣ រកបាន ៤ គ្រាប់ ក្នុងការបង្ហាញខ្លួន ៨៥ ដង ក្នុងការប្រកួត Premier League។

កីឡាកររូបនេះបានសសេរនៅលើទំព័រផ្លូវការរបស់ខ្លួនថា៖ “ខ្ញុំសូមអរគុណដល់ក្លឹបក៏ដូចជាអ្នកគាំទ្រទាំងអស់ដែលបានផ្តល់ឱកាសឲ្យរូបខ្ញុំក្លាយជាកីឡាករ កែនយ៉ា ដំបូងគេដែលបានលេងនៅ Premier League។” “ខ្ញុំនឹងមិនបំភ្លេចពេលវេលាដែលខ្ញុំបាននៅជាមួយក្លឹប Southampton Football Club នោះទេ ខ្ញុំនឹងចងចាំនៅចិត្តជានិច្ច។”

នេះជាកាទិញកីឡាករដំបូងរបស់ក្លឹប Spurs ក្រោយពួកគេទទួលបានកៅអីក្នុងការប្រកួត 2016-17 Champions League វគ្គចែកពូល។

_90078397_wanyama_reuters

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC News

មតិយោបល់

Sponsor

អត្ថបទថ្មីៗ