Copa America 2016: កីឡាករ Lionel Messi បំបែកកំណត់ត្រាថ្មីនៅក្នុងការប្រកួត Copa America 2016

កីឡាករខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមជម្រើសជាតិ អាហ្សង់ទីន Lionel Messi បានបំបែកកំណត់ត្រារបស់កីឡាករ Gabriel Batistuta ក្រោយការស៊ុតបាល់ពិន័យ Free-Kick យ៉ាងល្អឥតខ្ចោះនៅក្នុងការយកឈ្នះលើក្រុមជម្រើសជាតិ អាម៉េរិក ៤-០ ក្នុងការប្រកួត Copa America 2016 វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកន្លងកាលពីថ្ងៃអាទិត្យកន្លងទៅ។

កីឡាករ វ័យ ២៩ ឆ្នាំរូបនេះបានក្លាយជាកីឡាករ ដែលស៊ុតបញ្ចូលទីបានច្រើនជាងគេឲ្យក្រុមជម្រើសជាតិអាហ្សង់ទីន ដែលរកបានចំនួន ៥៥ គ្រាប់ដែលច្រើនជាងកីឡាករ Batistuta ដែលរកបាន៥៤គ្រាប់ឲ្យអាហ្សង់ទីន ក្រោយស៊ុតបាល់ពិន័យ Free-Kick យ៉ាងល្អឥតខ្ចោះនៅក្នុងការយកឈ្នះលើក្រុមជម្រើសជាតិ អាម៉េរិក ៤-០។

ក្រោយបំបែកកំណត់ត្រានេះកីឡាករ Lionel Messi បានប្រាប់ថា៖ “ខ្ញុំពិតជារីករាយដែលបានបំបែកកំណត់ត្រារបស់កីឡាករ Batistuta ហើយខ្ញុំក៏សូមអរគុណដល់មិត្តរួមក្រុម ផងដែរ៕”

2173

3145

4120

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC News

មតិយោបល់

Sponsor

អត្ថបទថ្មីៗ