EPL: Jamie Vardy ​បន្ត​កុងត្រា​ជាមួយក្លឹប​ Leicester ៤​ឆ្នាំ​ទៀត

កីឡាករខ្សែប្រយុទ្ធដ៏ឆ្នើមសញ្ជាតិ អង់គ្លេស Jamie Vardy វ័យ ២៩ ឆ្នាំបានសម្រេចចិត្តបន្តកិច្ចសន្យាលេងអោយក្រុមជេីងឯក Premier League រដូវកាល ២០១៥-២០១៦ Leicester City រយះពេល ៤ ឆ្នាំទៀតដោយទទួលបានតំលែពលកម្ម ១០ មុីនផោនក្នុង១សប្តាហ៏។

កីឡាករ Jamie Vardy វ័យ២៩ឆ្នាំរូបនេះ មានសារព័ត៌មានជាច្រើនសសេរថាកីឡាករខ្សែប្រយុទ្ធឆ្នើមរូបនេះជាគោលដៅរបស់ក្លឹប Arsenal តែកីឡាកររូបនេះបានបញ្ចប់ពាក្យចចាមអារ៉ាមទាំងនេះដោយការបន្តកុងត្រាជាមួយក្លឹបជើងឯក English Premier League រដូវកាល ២០១៥-២០១៦ Leicester City រយៈពេល ៤ ឆ្នាំបន្ថែមទៀត។

ក្លឹប Leicester City បានចេញសេចក្ដីជាផ្លូវការថា៖ “ក្លឹប Leicester City បានព្រមព្រៀងជាមួយនឹងតំណាងកីឡាករ Jamie Vardy  ដើម្បីបន្តកិច្ចសន្យាកីឡាកររូបនេះ ជាមួយក្លឹប Leicester City ចំនួន ៤ ឆ្នាំបន្ថែមទៀត។ ក្លឹបក៏សង្ឃឹមថាសេចក្តីប្រកាសនេះនឹងបញ្ចប់ភាពស្រពិចស្រពិលជុំវិញបញ្ហាអនាគតរបស់កីឡាករ Jamie Vardy”៕

0013944775

Leicester City's Jamie Vardy celebrates his goal during the English Premier League soccer match between Newcastle United and Leicester City at St James' Park, Newcastle, England, Saturday, Nov. 21, 2015. (AP Photo/Scott Heppell)

 

អត្ថបទ៖ រិទ្ធី

ប្រភព៖ Leicester City

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ