អ្នកចាត់ការទូទៅក្លឹបការពារជាតិ៖ «សូមទោសចំពោះការចោទប្រកាន់ទៅក្លឹបភ្នំពេញក្រោនដែលជាម្ចាស់ទីលាន»

ភ្នំពេញ៖ បន្ទាប់ពីមានការឆ្លើយឆ្លងគ្នាទៅវិញទៅមកតាមបណ្តាញសង្គមហ្វេសប៊ុក នៅលើរូបភាព និងការព៌ណនាដែលលោក ហុក សុជីវ័ន គ្រូបង្គោលក្លឹបខេមបូឌានថាយហ្គឺរ បានបង្ហោះរិះគន់អំពីបញ្ហាដែលបានកើតឡើងនៅក្នុងការប្រកួតកាលពីល្ងាចថ្ងៃទី២២ ខែមិថុនា ម្សិលមិញនេះរួចមក។ លោក ខូវ ឆាយ អ្នកចាត់ការទូទៅក្លឹបការពារជាតិ ដែលបានបញ្ចេញយោបល់វាយប្រហារខ្លាំងៗលើក្លឹបបាល់ទាត់ភ្នំពេញក្រោន នោះបានធ្វើើការសូមទោសនៅលើ Comment របស់លោក ដែលមានខ្លឹមសារទាំងស្រុងថា៖ «សូមទោសចំពោះការចោទប្រកាន់ទៅក្លឹបភ្នំពេញក្រោនដែលជាម្ចាស់ទីលាន។ តាមពិតការប្រកួតរវាងទ័ពនិងថៃហ្គ័រម្សិលមិញគឺសហព័ន្ធជាអ្នករៀបចំ។ ភ្នំពេញក្រោនគ្រាន់តែផ្តល់ទីលានសំរាប់ការប្រកួតប៉ុណ្ណោះ។ ដូច្នេះបញ្ហានេះជាការទទួលខុសត្រូវរបស់សហព័ន្ធ។»

ងូវ ឆាយ

សូមបញ្ជាក់ថា ការវាយប្រហារតាមបណ្តាញសង្គមហ្វេសប៊ុកនេះ បានកើតឡើងក្រោយពីគ្រូបង្វឹក ហុក សុជីវ័ន បានសម្តែងការមិិនេះពេញចិត្តចំពោះអ្នករៀបចំការប្រកួត ដោយបានលើកឡើងថា «បានមើលងាយដល់អាយុជីវិតកីឡាករ» ក្នុងហេតុការណ៍មួយដែលបានកើតឡើងក្នុងការប្រកួតលើទីលាននៃកីឡដ្ឋាន RSN របស់ក្លឹបភ្នំពេញក្រោន ដោយបានភ្ជាប់នូវរូបភាពនៃកីឡដ្ឋាននេះផងបើទោះបីជាលោកមិិនបានលើកឡើងនូវការរិះគន់ចំៗលើក្លឹបដែលជាម្ចាស់ទីលាននេះក៏ដោយ ប៉ុន្តែវាបានបណ្តាលឱ្យមានការប្រតិកម្មពីសំណាក់មន្ត្រីក្លឹបភ្នំពេញក្រោន និងបានបកស្រាយថា ក្លឹបនេះមិនបានរៀបចំការប្រកួតនេះទេ ដោយត្រឹមតែជាអ្នកជួយផ្តល់ទីលានប្រកួតប៉ុណ្ណោះ ខណៈដែលការរៀបចំគឺជាការទទួលខុសត្រូវរបស់សហព័ន្ធបាល់ទាត់កម្ពុជាទៅវិញទេ ហើយក្លឹបក៏បានជូនដំណឹងដល់សហព័ន្ធតាំងពីមុនការប្រកួតចាប់ផ្តើមម្ល៉េះ។

យ៉ាងណាក៏ដោយ នៅថ្ងៃនេះ លោក ខូវ ឆាយ ដែលត្រូវបានគេស្គាល់ថាអ្នកចាត់ការទូទៅរបស់ក្លឹបការពារជាតិនោះបានធ្វើការសូមទោសចំពោះការចោទប្រកាន់របស់ខ្លួននោះ និងបានបញ្ជាក់ថាវាជាការទទួលខុសត្រូវរបស់ FFC ទៅវិញទេ។

13522408_1185402854844945_65907878_n

គួររំលឹកថា លោក ហុក សុជីវ័ន បានរិះគន់ធ្ងន់ៗ នៅលើ Facebook ផ្ទាល់ខ្លួនចំពោះមន្ដ្រីរៀបចំការប្រកួតរវាងក្រុមលោក ជាមួយក្រុមក្រសួងការពារជាតិ នៅលើទីលានកីឡដ្ឋាន RSN កាលពីម្សិលមិញថា គឺជាការមើលងាយដល់អាយុជីវិតកីឡាករ ព្រោះមានឡានពេទ្យ តែបែរជាគ្មានសម្ភារៈ និងគ្រូពេទ្យទៅវិញ។ ការលើកឡើងបែបនេះ គឺក្រោយពេលក្រុម Cambodian Tiger ប្រកួតចាញ់ក្រុមក្រសួងការពារជាតិ ដោយលទ្ធផល ៤-០ ក្នុងវគ្គ ១/៤ ផ្ដាច់ព្រ័ត្រនៃពានរង្វាន់ Hun Sen Cup ឆ្នាំ២០១៦ កាលពីម្សិលមិញ ។ ប៉ុន្ដែការប្រកួតនេះ នៅចុងតង់ទី២ មានការប៉ះទង្គិចគ្នារវាងអ្នកចាំទី សំរឹទ្ធ សីហា របស់ក្រុម Cambodian Tiger និងកីឡាករ រ៉ឹង ប៊ុនហៀង របស់ក្រុមក្រសួងការពារជាតិហើយ ប៊ុនហៀង បានរងរបួសធ្ងន់ត្រូវបញ្ជូនទៅមន្ទីពេទ្យ គ្រាដែល សីហា បានទទួលកាតក្រហមភ្លាមៗ៕

122211

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ