Copa América Centenario 2016: ក្រុមជម្រើសជាតិ ឈីលី ឡើងទៅវគ្គផ្តាច់ព្រ័ត្រក្រោយយកឈ្នះ កូឡំប៊ី

ការប្រកួតពានរង្វាន់ Copa America 2016 វគ្គពាក់កណ្តាលកាលពីព្រឹកមិញនេះរវាងក្រុមជម្រើសជាតិ ឈីលី ជាមួយនឹងក្រុមជម្រើសជាតិ កូឡំប៊ីបានបញ្ចប់ទៅដោយក្រុមការពារដំណែងជើងឯកមួយនេះយកឈ្នះក្នុងលទ្ធផល ២-០ ដើម្បីទទួលបានកៅអីវគ្គផ្តាច់ព្រ័ត្រការប្រកួត Copa America 2016។

ការប្រកួតចាប់ផ្តើមដោយក្រុមជម្រើសជាតិ ឈីលី វាយសម្រុកយ៉ាងខ្លាំងដោយរកបានគ្រាប់បាល់២ គ្រាប់ក្នុងរយៈពេល ១១នាទីដោយកីឡាករ Charles Aranguiz នៅនាទីទី៧ និងកីឡាករ Jose Fuenzalida នៅនាទីទី១១។ ចូលដល់តង់ទី២ ការប្រកួតនេះត្រូវបានផ្អាកជិតមួយម៉ោង ដោយសារភ្លៀងធ្លាក់ខ្លាំង។

ដចនេះក្រុមជម្រើសជាតិឈីលី នឹងត្រូវជួបប្រកួតជាមួយក្រុមជម្រើសជាតិ អាហ្សង់ទីន នៅវគ្គផ្ដាច់ព្រ័ត្រ នាថ្ងៃទី២៧ ខែមិថុនា ២០១៦ ខាងមុខ។ ការប្រកួតនេះគឺការប្រកួតសងសឹកដោយសារតែកាលពីប្រកួត Copa America 2015 ក្រុមជម្រើសជាតិ ឈីលី បានយកឈ្នះលើក្រុមជម្រើសជាតិ អាហ្សង់ទីន ដោយការស៊ុតបាល់ ១១ ម៉ែត្រកាត់សេចក្កីក្នុងលទ្ធផលដី ៤-១ ដើម្បីក្លាយជាជើឯក។ លោកអ្នកអាចទស្សនាវីដេអូ Highlight បាននៅខាងក្រោម៕

13466045_786290194806235_64192235036761585_n

13490690_786290284806226_3059220599839757960_o

13497794_786290191472902_7642199094142617143_o

13482837_786290624806192_8622617142595027502_o

13497646_786290394806215_7433173239154236980_o

13522743_786290258139562_4733486158065801581_o

13503115_786290188139569_5762301191319277806_o

13503113_786290581472863_3561652786426148275_o

13502830_786290574806197_8528054291675491334_o

13498137_786290358139552_392029769659571912_o

 

អត្ថបទ៖ រិទ្ធី

រូបភាព និង ប្រភព៖

មតិយោបល់

Sponsor

អត្ថបទថ្មីៗ