Thai League 2016: លទ្ធផល និងតារាងពិន្ទុសប្តាហ៍ទី ១៧

ការប្រកួតពានរង្វាន់លីកកំពូលនៃប្រទេសថៃ ឬ Toyota Thai League 2016 ពាក់កណ្តាលសប្តាហ៍កាលពីយប់មិញនេះបានបញ្ចប់ទៅដោយក្លឹបដែលកំពុងឈនៅកំពូលតារាងពិន្ទុសរុប Muangthong United បានយកឈ្នះលើក្លឹប Osotspa Samutprakan យ៉ាងចាស់ដៃក្នុងលទ្ធផល ៨-៣។ គ្រាប់បាល់របស់ក្លឹប Muangthong United រកបានដោយកីឡាករ Cleiton Silva រកបាន ៤ គ្រាប់ (17,27,55,70) ខណៈកីឡាករខ្សែប្រយុទ្ធ Teerasil Dangda រកបាន ២ គ្រាប់ (35,59) និងកីឡាករ Adisak រកបានដោយបាល់ពិន័យ ១១ ម៉ែត្រនៅនាទីទី 30 និងកីឡាករ Peerapat នៅនាទីទី 83។

ចំណែកឯក្លឹប Bangkok United ក៏បានយកឈ្នះលើក្លឹប Sukhothai ក្នុងលទ្ធផល ៤-២ ខណៈក្លឹបជើងឯករដូវកាល ២០១៥ Buriram United បានត្រឹមស្មើគ្នា ២-២ ជាមួយក្លឹប Sisaket។⁣⁣⁣⁣ ខាងក្រោមនេះជាលទ្ធផល និងតារាងពិន្ទុទាំងអស់ក្នុងការប្រកួតយប់មិញនេះ៕

13510796_1601227753502186_7721320375830432745_n

13445764_1730704270544275_8011606939270960830_n

អត្ថបទ៖ រិទ្ធី

ប្រភព៖ Toyota Thai League 2016

មតិយោបល់

Sponsor

អត្ថបទថ្មីៗ