Euro 2016: លទ្ធផលការប្រកួតសម្រាប់ពូល E និង F

ការប្រកួត ៤ គូរចុងក្រោយវគ្គសន្សំពិន្ទុសម្រាប់ពូល E និង F បានបញ្ចប់ដោយក្នុងពូល F ក្រុមជម្រើសជាតិ ប៉ទុយហ្គាល បានទទួលបានកៅអី ទៅលេងវគ្គ ១៦ ក្រុមចុងក្រោយក្រោយលទ្ធផល ៣-៣ ជាមួយនឹងក្រុមជម្រើសជាតិ ហុងគ្រី។

ក្រុមជម្រើសជាតិ ប៉រទុយហ្គាល តាមពីក្រោយរហូតដល់ទៅ ៣ ដង ដោយកីឡាករឆ្នើម Cristiano Ronaldo រកបាន ២ គ្រាប់ជួយឲ្យក្រុមជម្រើសជាតិ ប៉រទុយហ្គាល ទទួលបានកៅអីទៅលេងវគ្គ ១៦ ក្រុម ចុងក្រោយក្នុងនាមជាក្រុមលេខ ៣ ដែលល្អជាងគេក្នុងចំណោមក្រុមលេខ ៣ ទាំង ៦ ក្រុម។

ការប្រកួតចាប់ផ្តើមដោយក្រុមជម្រើសជាតិ ហុងគ្រី រកបានគ្រាប់បាល់នាំមុខមុនដោយកីឡាករ Zoltan Gera នៅនាទីទី១៩ តែក្រុមជម្រើសជាតិ ប៉រទុយហ្គាលតាមបានស្មើវិញនៅនាទីទី ៤២ ដោយកីឡាករ Nani។ ចូលដល់តង់ទី២ បានប្រមាណជា៧ នាទី ប្រធានក្រុមកីឡាករ Balazs Dzsudzsak រកបានគ្រាប់បាល់នាមុខសាជាថ្មីឲ្យក្រុមហុងគ្រីនៅនាទីទី ៤៧ តែកីឡាករ Cristiano Ronaldo រកបានគ្រាប់តាសមស្មើវិញនៅនាទីទី ៥០។ លុះដល់នាទីទី ៥៥ កីឡាករ Balazs Dzsudzsak រកបានគ្រាប់បាល់នាំមុខឲ្យក្រុមហុងគ្រីជាថ្មីម្តងទៀត តែបានតែ ៧ នាទីប៉ុណ្ណោះកីឡាករ Cristiano Ronaldo តែតបញ្ជូលទីនៅនាទីទី៦២ ជួយឲ្យក្រុមស្មើគ្នា ៣-៣។

ចំណែកឯ ១ គូទៀតក្នុងពូល F នេះផងដែរ ក្រុមជម្រើសជាតិ អ៊ីស្លង់ យកឈ្នះលើក្រុមជម្រើសជាតិ អូទ្រីស ក្នុងលទ្ធផល ២-១។ ដូចនេះសម្រាប់ពូលនេះក្រុមជម្រើសជាតិ ហុងគ្រី និងក្រុមជម្រើសជាតិ អ៊ីស្លង់ ព្រមទាំងក្រុមជម្រើសជាតិ ប៉ទុយហ្គាល មានសិទ្ធិឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយជាបន្ត។

13522910_1163204040399107_1199225315345461038_o

13495392_1163195143733330_3039864914991077326_o

ចំណែកឯការប្រកួតក្នុងពូល E  វិញ ក្រុមជម្រើសជាតិ ប៊ែលហ្សិក បានយកឈ្នះលើក្រុមជម្រើសជាតិ ស៊ុយអែត ក្នុងលទ្ធផល ១-០ ខណៈក្រុមសាធារណៈរដ្ឋអៀកឡង់ យកឈ្នះ អ៊ីតាលី ១-០។

គ្រាប់បាល់របស់ក្រុមជម្រើសជាតិ បែលហ្សិក រកបានដោយខ្សែបម្រើកីឡាករ Radja Nainggolan នៅនាទីទី ៨៤។ ចំណែកឯគ្រាប់បាលរបស់ក្រុមជម្រើសជាតិ សាធារណៈរដ្ឋអៀកឡង់ រកបានដោយកីឡាករ Brady នៅនាទីទី ៨៥៕

13495588_1163403253712519_5602487025488707329_o

13458616_1163403893712455_4040580006335220580_o

 

អត្ថបទ៖ រិទ្ធី

ប្រភព៖ Euro 2016

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ