Hun Sen Cup: ភ្នំពេញក្រោន ជួប​ព្រះខ័នរាជស្វាយរៀង ខណៈក្រសួងការពារជាតិ ជួប​ស៊ីម៉ាក់

 

ភ្នំពេញ៖ ទីបំផុតក្លឹបបាល់ទាត់ចំនួន ៤ ដែលមានឈ្មោះឡើងទៅលេងក្នុងវគ្គពាក់ផ្ដាច់ព្រ័ត្រនៃពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup 2016) ក្នុងឆ្នាំ២០១៦ នេះរួមមាន ភ្នំពេញក្រោន, ក្រសួងការពារជាតិ, ព្រះខ័នរាជស្វាយរៀង និង មជ្ឍមណ្ឌលកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) ក្រោយពីក្រុមទាំង៤ នេះបានយកឈ្នះគូប្រកួតរៀងៗខ្លួននៅល្ងាចថ្ងៃពុធ ទី២២ ខែមិថុនាឆ្នាំ២០១៦ ម្សិលមិញនេះក្នុងវគ្គ៨ក្រុមចុងក្រោយ។

ចំពោះកម្មវិធីប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលលនឹងធ្វើឡើងនៅថ្ងៃទី២៩ ខែមិថុនា សប្ដាហ៍ក្រោយរួមមាន ក្រុមព្រះខ័នរាជស្វាយរៀង ត្រូវជួបក្រុមភ្នំពេញក្រោន វេលា ៣:៣០នាទីលើទីលានពហុកីឡដ្ឋានជាតិ ស្របពេលក្រុមក្រសួងការពារជាតិ ជួបស៊ីម៉ាក់នៅវេលាម៉ោង៦ល្ងាចលើទីលានជាមួយគ្នានេះផងដែរ។

សូមបញ្ជាល់ថា សម្រាប់ក្រុមដែលឈ្នះក្នុងវគ្គនេះនឹងមានសិទ្ធិឡើងទៅលេងវគ្គផ្ដាច់ព្រ័ត្រ ប៉ុន្តែក្រុមចាញ់ត្រូវប្រកួតគ្នាដណ្ដើមចំណាត់ថ្នាក់លេខ៣ វិញម្តង៕

អត្ថបទ៖ សម្បត្តិ

មតិយោបល់

Sponsor

អត្ថបទថ្មីៗ