Hun Sen Cup: រកឃើញហើយក្រុម ៤ ដែលត្រូវឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

ភ្នំពេញ៖ ការប្រកួតវគ្គ៨ ក្រុមចុងក្រោយនៃពានរង្វាន់សម្តេចតេជោ ហ៊ុន សែន បានចប់ជាស្ថាពរហើយៗក្រុមចំនួន ៤ ដែលមានសិទ្ធិបន្តឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក៏ត្រូវបានរកឃើញហើយដែរ។ ពោលគឺឆ្លងកាត់ការប្រកួតនាល្ងាចថ្ងៃទី២២ ខែមិថុនា នេះបានទទួលលទ្ធផលដូចខាងដូចជា៖ ១. ភ្នំពេញក្រោន ឈ្នះសៀមរាបអង្គរ ៤-០ ស្របពេលដែល ព្រះខ័នរាជស្វាយរៀងបំបាក់បឹងកេតអង្គរ ២-១ ខណៈដែលក្រសួងការពារជាតិ បានទទួលជ័យជម្នះ ៤-០ លើខេមបូឌានថាយហ្គឺរ រីឯស៊ីម៉ាក់ បានយកឈ្នះលើណាហ្គាវើលក្នុងលទ្ធផល ២-១ ផងដែរ។

_MG_6409

ដូច្នេះតាមរយៈលទ្ធផល នេះក្រុម ៤ ដែលត្រូវហាលអាវគឺ សៀមរាបអង្គរ, បឹងកេតអង្គរ, ខេមបូឌានថាយហ្គឺរ និងណាហ្គាវើល ចំណែកឯក្រុម ៤ ផ្សេងទៀតដែលទទួលបានសិទ្ធិដើម្បីឡើងទៅប្រជែងក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រគឺគ្រុមភ្នំពេញក្រោន, ព្រះខ័នរាជស្វាយរៀង, ការពារជាតិ និង ស៊ីម៉ាក់។

_MG_5259

សូមរំលឹកថានៅល្ងាចថ្ងៃពុធ នេះក្រុមភ្នំពេញក្រោន បានយកឈ្នះលើក្រុមសៀមរាបអង្គរ ដោយលទ្ធផល ៤ទល់០ លើទីលានពហុកីឡដ្ឋានជាតិ តាមរយៈគ្រាប់បាល់របស់កីឡាករ អ៊ិន សុដាវីត, កែវ សុខផេង, កែវ សុខង៉ន និង កីឡាករ ពៅ ប៉ុនវុទ្ធី ចែកគ្នារកគ្រាប់បាល់ម្នាក់១គ្រាប់ឱ្យភ្នំពេញក្រោន។ ចំពោះម្ចាស់ជើងឯកឆ្នាំចាស់ព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមបឹងកេតអង្គរ ដោយលទ្ធផល ២ទល់១ លើទីលានកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្ដាត់ចាស់)។ កីឡាករ ប្រាក់ មុន្នីឧត្តម និង សារ៉េត គ្រីយ៉ា បានរកគ្រាប់បាល់ឱ្យព្រះខ័នរាជស្វាយរៀង ប៉ុន្ដែកីឡាករ ទៀប វឌ្ឍនៈ បានរកគ្រាប់បាល់១គ្រាប់ឱ្យបឹងកេតអង្គរ។សម្រាប់ក្រុមក្រសួងការពារជាតិ បានយកឈ្នះលើក្រុមខេមបូឌានថាយហ្គឺរ ដោយលទ្ធផល ៤ទល់០ លើទីលានកីឡដ្ឋាន RNS Stadium។ កីឡាករ រ៉ឹម ប៊ុនហៀង បានរកគ្រាប់បាល់ ២ គ្រាប់ឱ្យក្រសួងការពារជាតិ ស្របពេល ច្រឹង ពលរដ្ឋ និង ពៅ ភារិទ្ធ រកបានម្នាក់១គ្រាប់។ គូប្រកួតចុងក្រោយគឺក្រុមណាហ្គាវើល ដែលជាជើងឯករងឆ្នាំចាស់បានប្រកួតចាញ់ក្រុមមជ្ឍមណ្ឌលកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) ដោយលទ្ធផល ២ទល់១ លើទីលានពហុកីឡដ្ឋានជាតិ។ កីឡាករ អឿន ភារៈ និង ហុង មករា បានរកគ្រាប់បាល់ឱ្យស៊ីម៉ាក់ស្របពេលកីឡាករ ស៊ុន សុវណ្ណរិទ្ធី រកគ្រាប់បាល់ឱ្យណាហ្គាវើល៕

អត្ថបទ៖ មករា និង សម្បត្តិ

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ