​ណាហ្គាវើល​ត្រូវ​ចេញទៅ​ម៉ុងហ្គោលីដើម្បីប្រកួត​ជម្រុះ​ពាន​រង្វាន់ AFC Cup

ភ្នំពេញ៖ ក្លឹបបាល់ទាត់ណាហ្គាវើល ជើងឯករងឆ្នាំចាស់នៃពានរង្វាន់មិត្តហ្វូនខេមបូឌានលីក (Metfone Cambodian League 2015) នឹងបង្ហាញខ្លួនក្នុងពូល B នៃពានរង្វាន់លំដាប់ទី២ប្រចាំទ្វីបអាស៊ី (AFC Cup 2017) ជាមួយក្រុមមកពីប្រទេសនេប៉ាល់ និងក្រុមមកពីប្រទេសម៉ុងហ្គោលីខណៈការប្រកួតនឹងចាប់ផ្ដើមនៅចុងខែសីហា ខាងមុខ។

យោងតាមការចាប់ឆ្នោតកាលពីពេលថ្មីៗនៅទីស្នាក់ការសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ីក្នុងប្រទេសម៉ាឡេស៊ី បានរកឃើញថាពូល A មានក្រុម Dordoi (កៀហ្ស៊ីស្ថាន),Casa Benfica (ម៉ាកាវ) និង Rovers FC (កោះហ្គោម) ហើយពូល B មានក្រុម ណាហ្គាវើល (កម្ពុជា) ក្លិប Three Star Club (នេប៉ាល់) និង Erchim FC (ម៉ុងហ្គោលី) ពូលC មានក្រុម FC Tertons (ប៊ូតាន់), Sheikh Russel Krira Chakra Ltd (បង់ក្លាដេស) និង Tatung FC (ឆាយនីសតៃប៉ិ)។

13428573_566366443535977_5214113200509366327_n

ជាមួយគ្នានេះផងដែរ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បានសម្រេចឱ្យក្លឹប Dordoi របស់ប្រទេសកៀហ្ស៊ីស្ថាន នឹងធ្វើម្ចាស់ផ្ទះក្នុងពូល A ហើយក្រុម Erchim FC របស់ប្រទេសម៉ុងហ្គោលី ធ្វើម្ចាស់ផ្ទះក្នុងពូល B និងក្រុមFC Tertons របស់ប៊ូតាន់ ធ្វើម្ចាស់ផ្ទះក្នុងពូល C។ ការប្រកួតបើកឆាកក្នុងវគ្គជម្រុះបឋមនេះនឹងចាប់ផ្តើមនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ ស្របពេលក្រុមដែលឈរលេខ១តាមពូលនីមួយៗ នឹងទទួលបានកៅអីឡើងទៅលេងជុំបន្ទាប់។

សម្រាប់កម្មវិធីប្រកួតក្នុងពូល B របស់ណាហ្គាវើល ឃើញថាក្រុម Three Star Club ត្រូវជួបក្រុម Erchim FC នៅថ្ងៃទី២១ ខែសីហា ហើយនៅថ្ងៃទី២៣ ខែសីហា ក្រុមណាហ្គាវើល ត្រូវប្រកួតជាមួយក្រុម Three Star Club និងចុងក្រោយនៅថ្ងៃទី២៥ ខែសីហា ក្រុមណាហ្គាវើល នឹងជួបក្រុម Erchim FC។ ចំពោះម៉ោងប្រកួត និងទីលានប្រកួតដែលរៀបចំនៅប្រទេសម៉ុងហ្គោល AFC នឹងជូនដំណឹងនៅពេលក្រោយ៕

អត្ថបទ៖ សម្បត្តិ

មតិយោបល់

Sponsor

អត្ថបទថ្មីៗ