សែន រ៉ាដេត ដាក់ខ្សែក្រវាត់ភ្នាល់ជាមួយអ្នកប្រដាល់ថៃ Kiev Ba

ភ្នំពេញ៖ នៅលើសង្វៀនអប្សរាថ្ងៃទី២៥ ខែមិថុនាខាងមុខនេះ អ្នកប្រដាល់ជើងខ្លាំងកម្ពុជា សែន រ៉ាដេត នឹងប្រកួតជាមួយអ្នកប្រដាល់ថៃ Kiev Ba ដោយដាក់ខ្សែក្រវាត់ភ្នាល់ជាមួយតែម្ដង បន្ទាប់ពីកីឡាករ Kiev Ba ដែលកាលពីពេលថ្មីៗនេះទើបតែប្រកួតឈ្នះអ្នកប្រដាល់កម្ពុជាអាំង សំអាត ដែលជាជើងខ្លាំងរបស់ក្លឹបតាព្រហ្មមានជ័យនោះ។ ចំពោះខ្សែក្រវាត់របស់រ៉ាដេតវិញគេគ្រប់គ្រងបានជាងមួយឆ្នាំហើយៗខ្សែក្រវាត់នេះគេដណ្ដើមបានក្នុងពេលប្រកួតជាមួយ ហ៊ឹម សេរី មគពីក្លឹបតាព្រហ្មមានជ័យដែរ។

DETH [800x600]

មួយរយៈនេះរ៉ាដេត មិនដែលស្គាល់បរាជ័យលើសង្វៀនប្រដាល់ឡើយ ហេតុនេះហើយទើបគេមានទំនុកចិត្តនិងយល់ព្រមដាក់ខ្សែក្រវាត់របស់យកទៅភ្នាល់ក្នុងការប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំងថៃនេះតែម្តង ខណៈដែលអ្នកប្រដាល់ថៃរូបនេះធ្លាប់បានបង្ក្រាបអ្នកប្រដាល់ជើងខ្លាំងកម្ពុជាអស់មិនតិចនាក់នោះទេ ហើយជាមួយនឹងជ័យជម្នះនេះបានធ្វើឲ្យអ្នកប្រដាល់ថៃរូបនេះកាន់តែមានមហិច្ឆតាចង់ជួបជាមួយអ្នកប្រដាល់ខ្លាំងៗរបស់កម្ពុជាថែមទៀត។

តាមរយៈការប្រកួតនាពេលកន្លងមកយើងឃើញថា រ៉ាដេតគឺជាអ្នកខ្លាំងក្នុងចំណោមអ្នកខ្លាំងដែលប៉ុន្មានប្រកួតចុងក្រោយនេះគេមិនត្រឹមតែទទួលជ័យជម្នះលើគូប្រកួតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្ដួលគូប្រកួតឲ្យសន្លប់មុនទឹកទី ៥ ទៀតផង។ដូច្នេះហើយតើនៅក្នុុងជំនួបនេះ រ៉ាដេតអាចរក្សាខ្សែក្រវាត់បានឬទេ ?

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ