Copa America 2016: ក្រុមជម្រើសជាតិ អាហ្សង់ទី ឡើងវគ្គផ្តាច់ព្រ័ត្រ ក្រោយឈ្នះម្ចាស់ផ្ទះ អាម៉េរិក

ការប្រកួតពានរង្វាន់ Copa America 2016 វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែលទើបតែបញ្ចប់មុននេះបន្តិចក្នុងជំនួបរវាងក្រុមជម្រើសជាតិ អាហ្សង់ទីន ជាមួយនឹងក្រុមជម្រើសជាតិ អាម៉េរិក នោះលទ្ធផលចុងក្រោយគឹក្រុមជម្រើសជាតិ អាហ្សង់ទីន ទទួលបានជ័យជម្នះ ៤-០ ។

នៅក្នុងការប្រកួតនេះក្រុមជម្រើសជាតិ អាហ្សង់ទីន គ្រប់គ្រងការប្រកួតនេះដោយគ្រប់គ្រងបាល់រហូតដល់ទី ៦៧% ខណៈ ក្រុមជម្រើសជាតិ អាម៉េរិកគ្រប់គ្រងបាល់តែ ៣៣% ប៉ុណ្ណោះ។ ការប្រកួតចាប់ផ្តើមបានប្រមាណជា ៣ នាទី កីឡាករ Ezequiel Lavezzi រកបានគ្រាប់បាល់នាំមុខឲ្យក្រុមសម្រេច។ លុះដល់នាទីទី ៣២ កីឡាករ Lionel Messi ស៊ុតបាល់ Free-Kick បញ្ជូលទីយ៉ាងល្អ ដោយចប់តង់ទី ១ ក្រុមជម្រើសជាតិអាហ្សង់ទីន នាំមុខន ២-០។

ចូលរដល់តង់ទី ២ ក្រុមជម្រើសជាតិ អាហ្សង់ទីន បន្តវាយសម្រុកដោយការប្រកួតចាប់ផ្តើមបានប្រមាណជា ៥ នាទីកីឡាករខ្សែប្រយុទ្ធ Gonzalo Higuain របស់ក្រុម Napoli រកបានមួយគ្រាប់ទៀត និង នៅនាទីទី ៨៦ កីឡាកររូបនេះដដែលរូបបានមួយទៀតជួយឲ្យក្រុមជម្រើសជាតិ កក់កៅអីនៅវគ្គផ្តាច់ព្រ័ត្រជាមួយនឹងការឈ្នះ ៤-០។

គួរបញ្ជាក់ផងដែរ ក្រុុមជម្រើសជាតិ អាហ្សង់ទីន ជាជើងឯករង Copa America 2015 ដោយបានចាញ់ក្រុមម្ចាស់ផ្ទះ។ ក្រុមអាហ្សង់ទីន នឹងរង់ចាំគូរប្រកួតរបស់ខ្លួនដែលនឹងធ្វើការប្រកួតនៅថ្ងៃស្អែក ក្នុងជំនួបរវាងក្រុមជម្រើសជាតិ ឈីលី ជាមួយនឹងក្រុមជម្រើសជាតិ កូឡុំប៊ី ៕

13443067_785518394883415_287340999694088545_o

13443257_785517518216836_8982431363544914251_o

13445294_785518201550101_7947840796380572851_n

13458576_785518534883401_323601537301937707_o

13458729_785518074883447_3986031013528998935_o

13458779_785517521550169_1077737507770613194_o

13482915_785518334883421_6077351237167474757_o

13483061_785517884883466_301366295507054359_o

13495634_785517751550146_1550885419591680269_o

13497534_785518331550088_6816063717451820199_o

13497641_785517674883487_5186127700206903603_o

13503044_785518078216780_5449894561605409404_o

13517549_785517758216812_3840177570542666528_o

13522693_785517498216838_3531504177685273559_o

អត្ថបទ៖ រិទ្ធី

រូបភាព៖ Copa América Centenario 2016

មតិយោបល់

Sponsor

អត្ថបទថ្មីៗ