កីឡាករ Zlatan Ibrahimovic សម្រេចចូលនិវត្តន៍ក្រោយព្រឹត្តិការណ៍​បាល់ទាត់​អឺរ៉ូ ​២០១៦​ បញ្ចប់

កីឡាករ Zlatan Ibrahimovic បានប្រកាសថាខ្លួននឹងចូលនិវត្តន៍ពីក្រុមជម្រើសជាតិ ស៊ុយអែត ក្រោយព្រឹត្តិការណ៍បាល់ទាត់អឺរ៉ូ ២០១៦ បញ្ចប់នៅក្នុងសន្និសិទិគការសែតនាទីក្រុង NICE កាលពីអង្គារ៍កន្លងទៅ។

ក្រុមរបស់ជម្រើសជាតិរបស់កីឡាកររូបនេះនឹងត្រូវជួបប្រកួតជាមួយក្រុមជម្រើសជាតិ ប៊ែលហ្សិក ក្នុងការប្រកួតចុងក្រោយវគ្គសន្សំពិន្ទុពូល E នៅយប់នេះក៏អាចជាប្រកួតចុងក្រោយបស់កីឡាកររូបនេះផងដេរ។

កីឡាករ Ibrahimovic ដែលមានវ័យ ៣៤ ឆ្នាំរូបនេះបាននិយាយថា៖ “ខ្ញុំពិតជាមានមោទនភាពនៅអ្វីដែលខ្ញុំទទួលបាន និងតែងតែនាំយកទង់ជាតិប្រទេស ស៊ុយអែតជាមួយខ្ញុំ”។

ក្លឹប Manchester United កំពុងតែជាប់ពាក់ព័ទ្ធក្នុងការនាំយកកីឡាករវ័យ ៣៤ ឆ្នាំរូបនេះ ក្រោយកីឡាកររូបនេះក្លាយជា free agent ក្រោយចាកចេញពីក្លឹបជើងឯកប្រទេសបារាំង Paris St-Germain។

កីឡាករ Zlatan Ibrahimmovic ដែលមានវ័យ ៣៤ ឆ្នាំរូបនេះរកបាន ៦២ គ្រាប់ឲ្ក្រុមយជម្រើសជាតិ ស៊ុយអែត ស្របពេលដែលការបង្ហាញខ្លួនក្នុងជំនួបជាមួយក្រុមជម្រើសជាតិ ប៊េលហ្សិកជាការបង្ហាញខ្លួនលើកទី ១១៦ ដោយនៅពីក្រោយកីឡាករ Ander Svensson ១៤៨។

កីឡាកររូបនេះត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួននៅអូឡាំពិក នាទីក្រុង Rio ខែសីហាខាងមុខ តែកីឡាកររូបនេះក៏បានបញ្ជាក់ថាខ្លួននឹងមិនបង្ហាញខ្លួនក្នុងការប្រកួតអូឡាំពិកនោះទេ៕

35845FB300000578-3652633-Zlatan_Ibrahimovic_has_announced_he_will_retire_from_internation-m-8_1466527002453

35845F4100000578-0-image-a-115_1466519924374

35845FB300000578-3652633-Zlatan_Ibrahimovic_has_announced_he_will_retire_from_internation-m-8_1466527002453

358460C800000578-0-image-a-113_1466519866074

358511BD00000578-3652633-image-a-140_1466523121396

3584608E00000578-0-image-a-138_1466520376434

3584602400000578-0-image-a-134_1466520345766

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Dailymail

មតិយោបល់

Sponsor

អត្ថបទថ្មីៗ