Euro 2016: លទ្ធផលសម្រាប់ការប្រកួតពូល⁣⁣⁣ C

ក្រោយការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុបចុងក្រោយវគ្គសន្សំពិន្ទុក្នុងពូល C កាលពីយប់មិញនេះ យើងបានរកឃើញក្រុមដែលមានសិទ្ធិឡើងទៅលេងវគ្គ ១៦ ក្រុមចុងក្រោយដេលក្នុងនោះក្រុមជម្រើសជាតិ អាល្លឺម៉ង់ ជាជើងឯកក្នុងពូល C ក្រុមជម្រើសជាតិ ប៉ូឡូញ ទទួលបានលេខ ២ ខណៈក្រុមជម្រើសជាតិ អៀកឡង់ខាងជើងក៏ទទួលបានកៅអីទៅលេងវគ្គបន្តផងដែរក្នុងនាមជាក្រុមលេង ៣ ដែលទទួលបានលទ្ធផលល្អ។

សម្រាប់ការប្រកួតនៅយប់មិញនេះក្រុមជម្រើសជាតិអាល្លឺម៉ង់ បានយកឈ្នះលើក្រុមជម្រើសជាតិ អៀរឡង់ខាងជើង ក្នុងលទ្ធផល ១-០។ គ្រាប់បាល់តែមួយគត់ដែលជាគ្រាប់បាល់ជ័យជម្នះក្នុងការប្រកួតនេះរកបានដោយខ្សែប្រយុទ្ធ Mario Gomez របស់ក្លឹប Beşiktaş នៅនាទីទី ២៩។

ចំណែកឯការប្រកួត ១ គូទៀត ក្រុមជម្រើសជាតិ ប៉ូឡូញ បានយកឈ្នះលើក្រុមជម្រើសជាតិ អ៊ុយក្រែន ក្នុងលទ្ធផល ១-០ ដោយគ្រាប់បាល់រកបានដោយកីឡាករ Jakub Blaszczykowski របស់ក្លឹប Borussia Dortmund នៅនាទីទី ៥៤៕

13524309_850658031705081_6233765106400500488_n

13512151_850658121705072_9015134360470630303_n

អត្ថបទ៖ រិទ្ធី

រូបភាព៖ Euro 2016

មតិយោបល់

Sponsor

អត្ថបទថ្មីៗ